កងកម្លាំងសន្តិសុខទួរគីចាប់ខ្លួនអ្នកវាយប្រហារក្លឹបរាត្រីនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែ មករា ឆ្នាំ២០១៧

ប្រព័ន្ធផ្សព្វផ្សាយទួរគីបានរាយការណ៍ថាអ្នកវាយប្រហារដែលសម្លាប់មនុស្សរាប់សិបនាក់នៅក្លឹបរាត្រីមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុលមុនថ្ងៃចូលឆ្នាំថ្មីត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលប្រតិបត្ដិការពិសេសមួយក្នុងស្រុក Esenyurt។ Daily Sabah បានរាយការណ៍ថាអ្នកវាយប្រហារឈ្មោះ Abdulgadir Masharipov ត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខទួរគីកាលពីល្ងាចថ្ងៃចន្ទនៅឯផ្ទះមិត្តភក្តិរបស់គាត់នៅក្នុងស្រុក Esenyurt ទីក្រុងអ៊ីស្តង់ប៊ុល។ បន្ទាប់ពីលោក Masharipov បានរត់គេចខ្លួនពីកន្លែងកើតហេតុការសម្លាប់រង្គាលមុនថ្ងៃចូលឆ្នាំថ្មីភេរវកររូបនេះបានលាក់ខ្លួននៅក្នុងផ្ទះដែលមានសុវត្ថិភាពមួយជាកន្លែងដែលប្រពន្ធ និងកូនរបស់គាត់មកស្នាក់នៅជាមួយ។ បុរសម្នាក់ និងស្ត្រី៣នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនរួមជាមួយនឹងលោក Masharipov ផងដែរ។ អាជ្ញាធរជឿថាគាត់គឺជាមនុស្សម្នាក់ដែលទទួលខុសត្រូវចំពោះការសម្លាប់មនុស្ស៣៩នាក់ និងរងរបួស៦៥នាក់ផ្សេងទៀតនៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យមុនចូលឆ្នាំថ្មី៕