មនុស្ស៦នាក់ស្លាប់ក្នុងការវាយប្រហារមកលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខនៅភាគខាងលិចវាលខ្សាច់ប្រទេសអេហ្ស៊ីប

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧

យ៉ាងហោចណាស់មានមនុស្ស៦នាក់ស្លាប់នៅក្នុងការវាយប្រហារមកលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយកន្លែងនៅភាគខាងលិចវាលខ្សាច់ក្នុងប្រទេសអេហ្ស៊ីប នេះបើយោងតាមប្រភពព័ត៌​មានពីទូរទស្សន៍រដ្ឋប្រទេសនេះ។ ប្រភពបន្តថាការបាញ់តបតគ្នានៅតែបន្ត។ ការវាយប្រហារនេះកើតឡើងនៅម៉ោងប្រមាណជា ៨:១៥នាទីល្ងាច (ម៉ោង ១៨:១៥ម៉ោងក្នុងស្រុក) នៅប៉ុស្តិ៍ត្រួតពិនិត្យ Naqb មានចម្ងាយ៧០គីឡូម៉ែត្រ (៤៣,៥ ម៉ាយ) ពីទីក្រុង Kharga។ គួរបញ្ជាក់ផងដែរថាមិនទាន់មានព័ត៌មានច្បាស់លាស់នៅឡើយទេថាប៉ុស្តិ៍ត្រួតពិនិត្យនេះជាប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិសឬយោធា និងមិនទាន់ដឹងថាអ្នកណាជាអ្នកនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ៕