ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ដែលក្នុងចំណោមអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងការវាយប្រហារមកលើសាកលវិទ្យាល័យនីហ្សេរីយ៉ា

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧

មនុស្សយ៉ាងហោចណាស់មនុស្ស៥នាក់ដែលក្នុងនោះរួមមានទាំងសាស្រ្តាចារ្យសាកលវិទ្យាល័យម្នាក់ស្លាប់នៅក្នុងការវាយប្រហារភេរវកម្មមកលើសាកលវិទ្យាល័យមួយកន្លែងនៅភាគឦសានប្រទេសនីហ្សេរីយ៉ាដែលធ្វើឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាត៣នាក់ដែលម្នាក់ក្នុងចំណោមពួកគេគឺជាក្មេងស្រីអាយុ១២ឆ្នាំ។ ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះធ្វើឡើងនៅច្រើនកន្លែងក្នុងបរិវេណសាកលវិទ្យាល័យ Maiduguri ក្នុងរដ្ឋធានី Borno ប្រទេសនីហ្សេរីយ៉ាកាលពីព្រឹកថ្ងៃចន្ទ។ ការវាយប្រហារបំផ្ទុះលើកទី១ធ្វើឡើងនៅវិហារអ៊ីស្លាមក្នុងបរិវេណសាកលវិទ្យាល័យចំពេលដែលបុគ្គលិក និងសាស្ត្រាចារ្យកំពុងធ្វើការអធិស្ឋាន។ ការផ្ទុះនេះសម្លាប់ជិវិតមនុស្ស១៥នាក់រួមទាំងជនបំផ្ទុះគ្រាប់បែក និង១៥នាក់ផ្សេងទៀតរងរបួស។ ភ្លាមៗនោះ ដោយមានការភ័យស្លន់ស្លោជនបំផ្ទុះគ្រាប់បែកអត្តឃាតទី២បានបំផ្ទុះខ្លួន​ឯងឡើងនៅច្រកទ្វារសាកលវិទ្យាល័យ។ រីឯជនបំផ្ទុះគ្រាប់បែកអត្តឃាតទី៣ត្រូវបាញ់សម្លាប់ដោយប៉ូលិសខណៈដែលនាងព្យាយាមរត់ចូលទៅក្នុងសាកលវិទ្យាល័យ។ គួរបញ្ជាក់ផងដែរថាមិនទាន់មានក្រុមភេរវកម្មណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាការវាយប្រហារនេះទំនងជាត្រូវធ្វើឡើងដោយក្រុមបូកូហារាំជាក្រុមដែលមានទំនាក់ទំនងនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS៕