ជនស៊ីវិលរាប់សិបនាក់ស្លាប់ក្នុងការវាយប្រហារដោយគ្មានលក្ខណៈសមស្របទៅលើ Boko Haram

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថាកងកម្លាំងអាកាសប្រទេសនីហ្សេរីយ៉ាសម្លាប់ជនស៊ីវិលរាប់សិបនាក់ដោយចៃដន្យក្នុងការវាយប្រហារតាមអាកាសដើម្បីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនិយមបូកូហារាំ។ មេបញ្ជាការយោធាប្រចាំតំបន់លោក Lucky Irabor បាននិយាយថាការវាយប្រហារដែលកើតឡើងនៅព្រឹកថ្ងៃអង្គារនៅតំបន់ Kala Balge ក្នុងរដ្ឋ Borno ភាគឦសានប្រទេសដែលនៅជិតព្រំដែនប្រទេសកាមេរូន។ នៅមិនទាន់ដឹងច្បាស់ថាតើមានមនុស្សប៉ុន្មាននាក់ស្លាប់នៅពេលដែលយន្តហោះចម្បាំងទម្លាក់គ្រាប់បែកច្រឡំទៅលើជំរំជនភៀសខ្លួន។ Medecins Sans Frontieres (MSF) និយាយថាមានមនុស្ស១២០នាក់រងរបួស និង៥០នាក់ស្លាប់នេះបើយោងតាម Reuters។ លោក Irabor បានឲ្យដឹងថាគាត់បញ្ជាឲ្យធ្វើបេសកកម្មនេះបន្ទាប់ពីទទួលបានដំណឹងអំពីរគោលដៅភូមិសាស្ដ្រនៃការបះបោររបស់ជនសង្ស័យបូកូហារាំដែលប្រមូលផ្តុំគ្នានៅក្នុងតំបន់នេះ។ ហេតុការណ៍នេះធ្វើឡើងបន្ទាប់ពីក្រុមបូកូហារាំដែលមានទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) អះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃចន្ទទៅលើសាកលវិទ្យាល័យ Maiduguri ដែលធ្វើឲ្យមនុស្ស៥នាក់ស្លាប់៕