ជនជាតិកូរ៉េខាងត្បូងដែលត្រូវគេចាប់ជំរិត និងសម្លាប់ដោយប៉ូលិសហ្វីលីពីន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧

មន្ត្រីរបស់ក្រុងសេអ៊ូលបញ្ជាក់នៅថ្ងៃពុធនេះថាអ្នកជំនួញប្រុសជនជាតិកូរ៉េខាងត្បូងម្នាក់ដែលបាត់ខ្លួននៅក្នុងប្រទេសហ្វីលីពីនជាង៣ខែកន្លងទៅនេះត្រូវបានចាប់ជំរិតដោយប៉ូលិស និងសម្លាប់នៅថ្ងៃដែលគាត់បាត់ខ្លួន។ គួ្រសាររបស់បុរសវ័យជាង៥០ឆ្នាំដែលគេដឹងអត្តសញ្ញាណថាឈ្មោះលោក Ji ដែលគេរាយការណ៍ថាបន្ទាប់ពីគាត់ត្រូវគេចាប់ជំរិតរយៈពេល២សប្តាហ៍នៅក្រុង Angeles ក្បែរទីក្រុងម៉ានីសជនសង្ស័យទាមទារប្រាក់បង់លោះចំនួន១០០,០០០ដុល្លារសហរដ្ឋអាមេរិក។ មន្ត្រីក្រសួងការបរទេសនៃទីក្រុងសេអ៊ូលបាននិយាយថាបុរសម្នាក់នេះត្រូវគេច្របាច់កសម្លាប់បាត់ទៅហើយ ក្រោយមកសាកសពរបស់គាត់ត្រូវគេដុតចោលក្លាយជាផេះក្នុងឈាបនដ្ឋានមួយកន្លែងដែលគ្រប់គ្រងដោយអតីតមន្រ្តីប៉ូលិសម្នាក់ នេះបើយោងតាមការស៊ើបអង្កេតរបស់ប្រទេសហ្វីលីពីន។ មន្ត្រីប៉ូលិសបន្ថែមថា មនុស្ស៨នាក់ដែលក្នុងនោះមានមន្ត្រីប៉ូលិសហ្វីលីពីន៣នាក់កំពុងស៊ើបអង្កេតករណីនេះ។ គួរបញ្ជាក់ផងដែរថាឧក្រិដ្ឋកម្មដែលភាគច្រើនផ្តោតទៅលើជនជាតិកូរ៉េខាងត្បូងនោះបានកើតឡើងជាញឹកញាប់នៅលើចំណងជើងកាសែតក្នុងប្រទេសហ្វីលីពីន។ ចាប់តាំងពីឆ្នាំ ២០១២ មកជនជាតិកូរ៉េខាងត្បូងជិត៥០នាក់ត្រូវគេសម្លាប់នៅក្នុងប្រទេសហ្វីលីពីន៕