កងកម្លាំងអាកាសរបស់នីហ្សេរីយ៉ាសម្លាប់មនុស្ស៥២នាក់ និងរងរបួស១២០នាក់ក្នុងជំរំនៃជនភៀសខ្លួន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧

អ្នកនាំពាក្យរបស់ក្រុម Medicins Sans Frontieres (MSF) បញ្ជាក់ថាកងកម្លាំងនីហ្សេរីយ៉ាសម្លាប់មនុស្សយ៉ាងហោចណាស់៥២នាក់ និងបង្ករការរងរបួសមនុស្ស១២០នាក់ផ្សេងទៀតនៅក្នុងការវាយប្រហារតាមអាកាសមួយមកលើជំរំជនភៀសខ្លួនដែលស្ថិតនៅភាគឦសានរបស់ប្រទេសនេះកាលពីថ្ងៃអង្គារដែលការវាយប្រហារនេះប្រហែលជាដើម្បីកំទេចក្រុមបូកូហារ៉ាម។ ក្រុម MSF និយាយថា ការវាយប្រហារនេះកើតឡើងនៅក្នុងស្រុក Rann ក្នុងរដ្ឋ Borno ដែលជាកន្លែងរបស់ក្រុមជីហាដ។ មេបញ្ជាការយោធាលោក Lucky Irabor ប្រាប់អ្នកកាសែតថាជនស៊ីវិលដែលស្លាប់នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែក្រុមការងាររបស់ MSF និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ក៏ស្ថិតនៅក្នុងចំណោមជនរងគ្រោះទាំងនោះដែរ។ អ្នកនាំពាក្យគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) និយាយថាសមាជិកកាកបាទក្រហមនីហ្សេរីយ៉ា៦នាក់ត្រូវសម្លាប់ និងសមាជិក១៣នាក់ផ្សេងទៀតរងរបួស។ គួរបញ្ជាក់ផងដែរថាការបះបោររបស់ក្រុមបូកូហារាំសម្លាប់មនុស្សប្រមាណជា១៥,០០០នាក់ចាប់តាំងពីឆ្នាំ២០១០ ហើយក្រុមនេះបង្ខំឱ្យមនុស្សជាង២លាននាក់ចាកចេញពីលំនៅស្ថានរបស់ពួកគេ និងមួយភាគធំបានរត់គេចទៅកាន់ជំរករបស់ជនភៀសខ្លួន។ កងកម្លាំងយោធារបស់នីហ្សេរីយ៉ាតែងតែប្រឆាំងតាមកំទេចក្រុមបូកូហារាំជាច្រើនសប្តាហ៍កន្លងមកនេះ ជាពិសេសមូលដ្ឋានទ័ពរបស់ក្រុមជីហាដមួយដែលស្ថិតនៅក្នុងព្រៃ Sambisa ក្នុងរដ្ឋ Borno៕