ក្រុមបូកូហារាំអះអាងថានៅពីក្រោយការវាយប្រហារក្នុងសាកលវិទ្យាល័យនីហ្សេរីយ៉ា

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៧

ក្រុមសកម្មប្រយុទ្ធបូកូហារាំបញ្ជាក់ថាក្រុមខ្លួនជាអ្នកនៅពីក្រោយនៃការវាយប្រហារគ្រាប់បែកអត្តឃាត២លើកនៅក្នុងសកលវិទ្យាល័យមួយភាគខាងជើងប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃច័ន្ទដែលសម្លាប់មនុស្ស២នាក់។ ក្នុងវីដេអូមួយដែលបង្ហាញពីមេដឹកនាំ Abubakar Shekau អះអាងពីករណីនេះ បានបង្ហោះចូលទៅក្នុងបណ្តាញសង្គមកាលពីថ្ងៃច័ន្ទផងដែរ។ សារព័ត៌មាន Reuters នៅមិនទាន់អាចផ្ទៀងផ្ទាត់ថាសំឡេងនេះជាសំឡេងពិតរបស់មេដឹកនាំនេះនៅឡើយទេ។ មន្ត្រីប៉ូលិសបញ្ជាក់នៅថ្ងៃវាយប្រហារនោះថាសាស្រ្តាចារ្យម្នាក់នៅក្នុងសាកលវិទ្យាល័យ Maiduguri និងក្មេងប្រុសម្នាក់ស្លាប់បាត់បង់ជីវិត និងមនុស្ស១៧នាក់ផ្សេងទៀតរងរបួសក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត២លើកនេះ។ នៅរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការវាយប្រហារជាច្រើនបានកើតឡើង ជាពិសេសចលនាបះបោរជាច្រើននៅក្នុងព្រៃ។ Maiduguri គឺជារដ្ឋធានីមួយដែលស្ថិតនៅភាគឦសានរបស់រដ្ឋ Borno ក្នុងប្រទេសនីហ្សេរីយ៉ា ជាតំបន់ដែលក្រុមបូកូហារាំប៉ុនប៉ងបង្កើតក្រុមរដ្ឋអ៊ីស្លាម។ គួរបញ្ជាក់ផងដែរថាមកទល់ពេលនេះក្រុមបូកូហារាំសម្លាប់មនុស្ស១៥,០០០នាក់ និងបណ្តេញមនុស្សប្រមាណជា២លាននាក់៕