ប៉ាគីស្ថាននឹងសាកល្បងគ្រាប់ម៉ីស៊ីលជាលើកទី២​ក្នុងខែមករានេះ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៧

ប្រព័ន្ធផ្សព្វផ្សាយរបស់កងកម្លាំងយោធានិយាយថាប៉ាគីស្ថានទទួលជោគជ័យក្នុងការបាញ់សាកល្បងគ្រាប់ម៉ីស៊ីលកាលពីថ្ងៃអង្គារិ៍ដែលអាចបំបែកក្បាលគ្រាប់បានច្រើន និងគេចចេញពីប្រព័ន្ធរ៉ាដា។ នេះជាការបាញ់សាកល្បងគ្រាប់ម៉ីស៊ីលលើកទី២ នឹងធ្វើឡើងនៅក្នុងខែនេះ។ គ្រាប់ម៉ីស៊ីលនេះមានឈ្មោះថា Ababeel អាចធ្វើដំណើរបានចម្ងាយ២,២០០គីឡូម៉ែត្រ (១៣៦៧ ម៉ាយ៍) ដែលមានចម្ងាយឆ្ងាយជាង៣ដងរវាងទីក្រុង Islamabad និង New Delhi។ ប៉ាគីស្ថានបានសាកល្បងនាវាមុជទឹកកម្សាន្តដំបូងបំផុតកាលពីថ្ងៃទី១០ ខែមករាកន្លងទៅនេះ។ កាលពីឆ្នាំមុនប្រទេសឥណ្ឌាបានប្រឆាំងនឹងការបាញ់ឆ្លងទ្វីប និងបច្ចេកវិទ្យារារាំងគ្រាប់ម៉ីស៊ីលឆ្លងទ្វីប។ ការបាញ់សាកល្បងគ្រាប់ម៉ីស៊ីលចុងក្រោយនេះប្រហែលជាអាចធ្វើឱ្យមានភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថានដែលអួតអាងអំណាចនុយក្លែអ៊ែរដូចគ្នា។ ប្រទេសទាំងនេះបានធ្វើសង្គ្រាមជាមួយគ្នា៣លើកមកហើយចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅក្នុងឆ្នាំ១៩៤៧ ដែលបែងចែកទឹកដីឧបទ្វីបឥណ្ឌាជាមួយភាគជនជាតិម៉ូស្លីម និងមួយភាគធំកាន់សាសនាហិណ្ឌូ។ គួរបញ្ជាក់ផងដែរថាប្រទេសទាំង២នេះបានធ្វើតេស្តគ្រាប់ម៉ីស៊ីលឆ្លងទ្វីបជារឿយៗចាប់តាំងពីប្រទេសទាំងនេះមានសមត្ថភាពអាចបង្កើតនុយក្លេអ៊ែរលើកដំបូងបំផុតនៅក្នុងឆ្នាំ១៩៩៨ ៕