ប្រទេសទួរគីខឹងសម្ប៉ានឹងប្រទេសក្រិចដែលបានបដិសេធការធ្វើបត្យាប័នលើទាហាន៨នាក់

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៧

ប្រទេសទួរគីបានបញ្ចេញប្រតិកម្មខឹងសម្ប៉ាយ៉ាងខ្លាំងក្រោយពីតុលាការក្រិចប្រើច្បាប់ប្រឆាំងការធ្វើបត្យាប័នទាហានរបស់ទួរគី៨នាក់ ដោយប្រទេសទួរគីចោទប្រកាន់ពួកគេថាមានបំណងធ្វើរដ្ឋប្រហារ។ ប្រទេសទួរគីចោទប្រកាន់ប្រទេសក្រិចថាប្រឆាំងអំពើរភេរវរកម្ម ហើយប្រទេសក្រិចថែមទាំងលើកឡើងថាវាជាការសម្រេចចិត្តតាមគោលការនយោបាយ។ ទាហាន៨នាក់គេចខ្លួនទៅក្នុងប្រទេសក្រិច ក្រោយពីមានការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីខែកក្កដា ប៉ុន្តែពួកគេនិយាយថាពុំមានជាប់ពាក់ព័ន្ធទេ។ ប្រទេសទួរគីទាមទារឱ្យមេទាហានធំទាំង៣នាក់ ប្រធានក្រុម៣នាក់ និងពលបាលត្រី២នាក់វិលត្រឡប់ចូលរួមការជំនុំជម្រះក្តីរបស់ពួកគេ។ ទាហានទាំងនោះអះអាងថា ជីវិតរបស់ពួកគេនឹងមានគ្រោះថ្នាក់ បើសិនជាពួកគេវិលត្រលប់ទៅវិញ។ ទាហានទាំងនោះជាប់ចោទពីបទជាផ្នែកមួយនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ និងមានជាប់ពាក់ព័ន្ធជាមួយនឹងក្រុមប៉ុនប៉ងធ្វើឃាតប្រធានាធិបតី Recep Tayyip Erdogan។ ដើម្បីសងសឹកទៅនឹងសេចក្តីសម្រេចរបស់តុលាការកំពូលរបស់ប្រទេសក្រិចដែលបដិសេធលើការធ្វើសត្យាប័ណលើទាហានទាំង៨នាក់នេះ ចៅក្រមនៅតុលាការទីក្រុង Istanbul បានអនុម័តសំណើររបស់ព្រះរាជអាជ្ញាចេញដីកាចាប់ខ្លួនទាហានទាំង៨នាក់នោះ៕