ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៧
កងកម្លាំងប៉ូលិសពិសេសនៃអង្គភាពប្រឆាំងភេរវកម្មម៉ាឡេស៊ីចាប់ខ្លួនមនុស្សប្រុស៣នាក់ពីបទសង្ស័យថាជាប់ពាក់ព័ន្ធជាមួយក្រុមរដ្ឋអ៊ីស្លាម (IS)។ ក្នុងចំណោមជនសង្ស័យ៣នាក់ មានម្នាក់ដែលជាសន្តិសុខនៅព្រលានយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី។ ការចាប់ខ្លួននេះធ្វើឡើងនៅចន្លោះពីថ្ងៃទី ២៧ មករា និងថ្ងៃទី ២៩ មករាក្នុងការវាយឆ្មក់មួយនៅទីក្រុង Pahang និងទីក្រុង Kuala Lumpur នេះបើយោងតាមការបញ្ជាក់របស់ប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថាប័នប៉ូលីសនៅថ្ងៃអង្គារិ៍នេះ។ សនិ្តសុខក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីត្រូវចាប់ខ្លួននៅ Kuantan ដែលជារាជធានីនៃទីក្រុង Pahang។ ប៉ូលីសបញ្ជាក់ថាគាត់ជាពលរដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ីដែលមានអាយុ៣៧ឆ្នាំដែលគាត់ក៏រស់នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។ ជនសង្ស័យទាំង៣នាក់នេះត្រូវបានគេរាយការណ៍ថាជាប់ព័ន្ធជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម (IS) ក្នុងប្រទេសស៊ីរី ហើយក្រុមនេះមានគម្រោងក្នុងការចូលរួមការបង្ករអំពើភេរវកម្មជាមួយប្រពន្ធរបស់គាត់។ ប៉ូលិសរឹបអូសយកសៀវភៅមួយចំនួន និងកាំភ្លើងខ្យល់ក្នុងប្រតិបត្តិការនេះ។ ជនសង្ស័យទី២ចាប់ខ្លួននៅ Kuantan ដែលមានអាយុ៣២ឆ្នាំនឹងធ្វើជាសន្តិសុខនៅក្នុងក្រុមហ៊ុនឯកជនមួយដែលមានគម្រោងផែនការក្នុងការចូលរួមជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម។ ប៉ូលិសក៏បានរឹបអូសកាំភ្លើងពីគាត់បានមួយដើមផងដែរ។ ជនសង្ស័យទី៣ត្រូវបានចាប់ខ្លួននៅក្នុងរាជធានីរបស់ម៉ាឡេស៊ីដែលគាត់មានអាយុ៣៨ឆ្នាំមិនទាន់មានការងារធ្វើនៅឡើយ ប៉ុន្តែគាត់ជាអ្នកគាំទ្រក្រុមរដ្ឋអ៊ីស្លាមដែលមានគម្រោងក្នុងការវាយប្រហារគ្រាប់បែកនៅ Negeri Sembilan។ នៅមុននេះបន្តិចគាត់ក៏បានធ្វើការគម្រាមការវាយប្រហារគ្រាប់បែកជាច្រើនកន្លែងនៅក្នុងទីក្រុង Kuala Lumpur តាមរយៈគេហទំព័រ Faceook របស់គាត់៕