ចាប់ខ្លួនមនុស្ស២នាក់ក្នុងករណីជាប់សង្ស័យ Hack បណ្តាញ CCTV

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៧

មនុស្ស២នាក់ត្រូវប៉ូលិសចាប់ខ្លួនក្នុងទីក្រុងឡុងដ៏ពីបទជាប់សង្ស័យចូល Hack បណ្តាញរបស់ CCTV នៅ Washington DC។ បុរសម្នាក់ដែលជាជនជាតិអង់គ្លេស និងស្រ្តីម្នាក់ជនជាតិស្វីសអាយុប្រមាណជា៥០ឆ្នាំ ត្រូវប៉ូលិសចាប់ខ្លួននៅផ្លូវ Natal Road កាលពីថ្ងៃទី ១៩ ខែមករា នេះបើយោងតាមការបង្ហើបពីភ្នាក់ងារការពារឧក្រិដ្ឋពិភពលោក (NCA)។ តាមប្រភពព័ត៌មាន Washington Post បានឲ្យដឹងថា មានការវាយប្រហារមួយដែលប៉ះពាល់ដល់បណ្តាញថតវីដេអូរចំនួន១២៨ ក្នុងចំណោមបណ្តាញ១៨៧ទូទាំងទីក្រុង។ ឧបករណ៍ថតទាំងនោះត្រូវមេរោគជ្រៀតចូលក្នុង software ដោយការ encrypts File និងបិទ User ដោយទាមទារឲ្យ User បងថ្លៃចូលប្រើប្រាស់. អគ្គបញ្ជាការមន្រ្តីបច្ចេកវិទ្យាប្រចាំ Washington DC លោក Archana Vemulapalli មានប្រសាន៍ថាការផ្តាច់បណ្តាញអ៊ិនធេណែតពីឧបករណ៍ទាំងនោះមិនមែនជាដំណោះស្រាយនោះទេ ប៉ុន្តែត្រូវតែលុប software ទាំងអស់ចោល និងធ្វើការកំណត់បណ្តាញឡើងវិញទាំងអស់៕