អ៊ីរ៉ង់ព្រមានដាច់ខាតចំពោះការបង្ហោះ Drone ពីឯកជនដែលបង្ករភាពភ័យខ្លាចដល់កងកម្លាំងសន្តិសុខ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៧

ប្រទេសអ៊ីរ៉ង់បានហាមឃាត់ដាច់ខាតចំពោះការប្រើប្រាស់កូនយន្តហោះគ្មានមនុស្សបើក (Drone) ឯកជនដែលបង្ករឲ្យកងកម្លាំង Tehran មានភាពភ័យខ្លាច ហើយកូនយន្តហោះគ្មានមនុស្សបើក២គ្រឿងដែលពួកគេបានបាញ់ទំលាក់។ កូនយន្តហោះគ្មានមនុស្សបើកបានក្លាយជាឧបករណ៍ដ៏ពេញនិយមនៅ Tehran ប៉ុន្តែសូម្បីតែអ្នកនៅតំបន់នោះក៏មានការខឹងសម្បារដោយពួកគេជឿថាការបង្ហោះនេះបានរំលោភសិទ្ធឯកជនរបស់ពួកគេ។ មេបញ្ជាការរងកងអង្គរក្សបដិវត្តន៍អ៊ីស្លាម (IRGC) លោក Ali Reza Rabi’i និយាយថាកូនយន្តហោះគ្មានមនុស្សបើកបំពាក់ដោយកាមេរ៉ា និងហោះហើរលើតំបន់រសើបដើម្បីថត និងទាញយកផលប្រយោជន៍ដោយសត្រូវ។ “ឧបករណ៍ដែលអាចហោះហើរបានជាពីសេសកូនយន្តគ្មានមនុស្សបើកប្រើសម្រាប់ថតរូបដែលអាចបង្ករឲ្យមានការគម្រាមកំហែងសន្តិសុខបាន” នេះជាប្រសាសន៍របស់លោកអគ្គមេបញ្ជាការដែលដកស្រង់ពីភ្នាក់ងារសារព័ត៌មាន Tasnim៕