មនុស្ស៤នាក់ស្លាប់ និង២នាក់ទៀតរងរបួសបន្ទាប់ពីយន្តហោះធុនតូចមួយគ្រឿងធ្លាក់លើផ្ទះជាច្រើននៅក្នុងរដ្ឋ California

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧

យ៉ាងហោចណាស់មានមនុស្ស៤នាក់ស្លាប់ និង២នាក់ទៀតរងរបួសបន្ទាប់ពីយន្តហោះ Cessna ៣១០ មួយគ្រឿងធ្លាក់នៅសង្កាត់មួយក្នុងភាគខាងកើតព្រលានយន្តហោះ Riverside Municipal បណ្តាលឲ្យឆេះផ្ទះជាច្រើន។ សហព័ន្ធរដ្ឋបាលអាកាសចរណ៍និយាយថាយន្តហោះនោះបានធ្លាក់ក្នុងរយៈពេលខ្លីបន្ទាប់ពីហោះឡើងចេញពីព្រលានយន្តហោះ Riverside Municipal។ អ្នកនាំពាក្យ FAA លោក Ian Gregor និយាយថាយន្តហោះនេះធ្វើដំណើរទៅកាន់ទីក្រុង San Jose រដ្ឋ California តែជាអកុសលវាបានធ្លាក់ទៅលើសង្កាត់មួយដែលមានលំនៅដ្ឋានជាច្រើន។ ខណៈនេះពុំទាន់ដឹងមូលហេតុនៃការធ្លាក់យន្តហោះនេះនៅឡើយទេ។ លោក Charles Payne បានឲ្យដឹងថាមានផ្ទះចំនួន២រងផលប៉ះពាល់ ហើយលោកបានឲ្យដឹងបន្ថែទៀតថាប្រជាពលរដ្ឋដែលមានផ្ទះនៅក្បែរនោះត្រូវជម្លៀសចេញពីតំបន់នោះទៅកាន់មជ្ឈមណ្ឌលសហគមន៍ក្នុងស្រុក។ អាជ្ញាធរត្រួតពិនិត្យតំបន់ជុំវិញនោះខណៈដែលក្រុមពន្លត់អគ្គិភ័យកំពុងបន្តពន្លត់ភ្លើង។ រថយន្តសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងនៅកន្លែងកើតហេតុ រួមទាំងរថយន្តវេជ្ជបណ្ឌិត និងរថយន្តប៉ូលិសផងដែល៕