ប៉ូលិសឆ្មក់ចុះឆែកឆេរទ្រព្យសម្បត្តិក្នុងព្រះវិហារអ៊ីស្លាមដោយសង្ស័យថាជាសម្បុកភេវរករ

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៧

ប៉ូលិសអាល្លឺម៉ង់បានឆ្មក់ចូលទៅឆែកឆេរក្នុងទីក្រុងប៊ែឡាំងនៅក្នុងវិហារអ៊ីស្លាមដើម្បីស្វែងរកចាប់ខ្លួនអ្នកដែលពាក់ព័ន្ធក្នុងការវាយប្រហារដោយប្រើរថយន្តមានឈ្មោះថា Anis Amri។ លោក Anis Amri សម្លាប់មនុស្ស១២នាក់ និងបង្ករឲ្យមនុស្ស៥០នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃទី១៩ ខែធ្នូ។ ភេរវរករត្រូវប៉ូលិសបាញ់ស្លាប់នៅពេលដែលគាត់ព្យាយាមភៀសខ្លួនទៅប្រទេសអ៊ីតាលី។
ប៉ូលិស៤៦០នាក់បានសម្រុកឆែកឆេរក្នុងអគារស្នាក់នៅ និងអគារពាណិជ្ជកម្មចំនួន២ផ្សេងទៀត។ ក្នុងបេកកម្មតាមចាប់ខ្លួនអ្នកជាប់ពាក់ព័ន្ធជាមួយភេវរករ ប៉ូលិសក៏ស្វែងរកចាប់ខ្លួនអ្នកទោសជាប់គុក៦នាក់ផ្សេងទៀតផងដែរ។ ព្រះរាជអាជ្ញាអាល្លឺម៉ង់បានឲ្យដឹងថា Anis Amri បានចូលទៅព្រះវិហារជាញឹកញាប់រួមទាំងថ្ងៃវាយប្រហារគេក៏បានទៅទីនោះមុនសិនដែរ។ ប៉ូលិសសង្ស័យថាព្រះវិហារនោះ ជាកន្លែងដែលប្រមូលផ្តុំក្រុមឧទ្ទាមអ៊ីស្លាមក្នុងប្រទេសស៊ីរ៉ី និងជាអ្នកដែលផ្តល់ជំនួយដល់ក្រុមឧទ្ទាមក្នុងការវាយប្រហារ។ ប៉ូលិសបានតាមដានមើលអគារទាំងនោះតាមកាមេរ៉ាដែលបានបង្កប់នៅទល់មុខផ្លូវចូលព្រះវិហារ។ រដ្ឋមន្រ្តីអង្គភាពប្រឆាំងភេវរកម្មលោក Andreas Geisel ប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មានក្នុងសន្និសិទ្ធកាសែតថាអគារស្នាក់នៅជាច្រើនទៀតនៅរដ្ឋ Brandenburg និងទីក្រុង Hamburg ត្រូវប៉ូលិសឆ្មក់ឆែកឆេរ។ ទាក់ទិនទៅនឹងការឆែកឆេរនេះប៉ូលិសចាប់ខ្លួនលោក Fussilet អាយុ៣៣ឆ្នាំដោយស្ថិតនៅក្រោមការស៊ើបអង្កេតពីបទគាំទ្រអំពើរភេវរកម្ម និងការរៀបចំសកម្មភាពភេវរកម្ម។ ការស៊ើបអង្កេតនេះមានទាំងលើអតីតលោកអាចារ្យអ៊ីស្លាមដែលកាន់កាប់ព្រះវិហារ និងសមាជិកព្រះវិហារជាច្រើននាក់ទៀតនៅបរទេស៕