ឧទ្ធម្ភាគចក្រជួយសង្គ្រោះធ្លាក់នៅក្នុងប្រទេសម៉ិកស៊ិកបន្ទាប់ពីរកឃើញអ្នកឡើងភ្នំដែលបាត់ខ្លួន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០១៧

ឧទ្ធម្ភាគចក្រប៉ូលិសមួយគ្រឿងដែលចូលរួមក្នុងការស្វែងរកអ្នកឡើងភ្នំដែលបាត់ខ្លួនបានធ្លាក់ទៅលើភ្នំនៃ Baja California នៃប្រទេសម៉ិកស៊ិកដែលបណ្តាលឲ្យមនុស្សទាំងអស់នៅលើឧទ្ធម្ភាគចក្រស្លាប់។ វីដេអូដែលថតបាននៅកន្លែងកើតហេតុបង្ហាញឲ្យឃើញថាផ្នែកខាងមុខឧទ្ធម្ភាគចក្របានប៉ះទង្គិចជាមួយនឹងខ្សែរកាបភ្លាមៗបន្ទាប់ពីហោះឡើង។ កង្ហារនៅកន្ទុយវាបានដាច់ចេញពីឧទ្ធម្ភាគចក្រមុនពេលបន្ទាបខ្លួនចុះ។ បន្ទាប់មកក៏ផ្ទុះហើយអណ្តាតភ្លើងនិងផ្សែងនៅចំណុចដែលប៉ះទង្គិចនោះ។​ ក្នុងសន្និសីទកាសែតមួយបន្ទាប់ពីឧប្បត្តិហេតុនេះក្រុមមន្ត្រីបានឲ្យដឹងថាឧទ្ធម្ភាគចក្រនេះបានទាក់នឹងខ្សែកាបដែលមានតង់ស្យុងខ្ពស់។ អភិបាលខេត្ត Baja California លោក Francisco Vega de Lamadrid បានបង្ហោះនៅក្នុងហ្វេសប៊ុកបង្ហាញពីការសោកស្តាយយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារអ្នកស្លាប់ទាំងអស់នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here