មនុស្ស៣នាក់រងរបួស និងឃុំខ្លួននិស្សិតអាយុ១៧ឆ្នាំម្នាក់ដែលកាន់អាវុធនៅ Grasse

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី⁣ ១៦ ខែ មីនា ឆ្នាំ២០១៧

យោងតាមក្រសួងមហាផ្ទៃបានឲ្យដឹងថាមនុស្ស៣នាក់រងរបួសក្នុងការបាញ់ប្រហារនៅសាលារៀនមួយនៅក្នុងឃុំ Grasse ស្ថិតនៅភាគខាងត្បូងប្រទេសបារាំង។⁣ អាជ្ញាធរបានបញ្ជាក់ថាឧប្បត្តិហេតុនេះមិនទាក់ទងនឹងអំពើភេរវកម្មទេ។ សិស្សអាយុ១៧ឆ្នាំម្នាក់កាន់កាំភ្លើងខ្លី២ដើម និងគ្រាប់បែក២គ្រាប់ត្រូវចាប់ខ្លួននៅក្នុងឧប្បត្តិហេតុនេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Pierre-Henry Brandet ប្រាប់វិទ្យុបារាំងថាមនុស្ស៣នាក់រងរបួសក្នុងការបាញ់ប្រហារនេះ។ បន្ទាប់ពីមានសេចក្តីរាយការណ៍ដំបូងទៅលើការបាញ់ប្រហារនេះ សេវាសង្គ្រោះបន្ទាន់នៅក្នុងតំបន់បានជំរុញឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះខណៈដែលរដ្ឋាភិបាលបារាំងបានធ្វើការរំលឹកថានឹងមានការវាយប្រហារដោយអំពើរភេរវកម្មនៅពេលណាមួយបន្ទាប់ពីមានឧបទ្ទវហេតុនៅក្នុង Grasse៕

LEAVE A REPLY

Please enter your comment!
Please enter your name here