រដ្ឋលេខាធិការ Rex Tillerson៖ “សកម្មភាពរបស់សហរដ្ឋអាមេរិកប្រឆាំងកូរ៉េខាងជើង” គឺជាជម្រើសមួយនៅលើតុ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០១៧

រដ្ឋលេខាធិការ Rex Tillerson និយាយថាសកម្មភាពយោធាអាមេរិកប្រឆាំងកូរ៉េខាងជើងគឺជា “ជម្រើសមួយនៅលើតុ”។ ទីប្រឹក្សាជាន់ខ្ពស់របស់លោក Donald Trump និយាយថាលោកនឹងបញ្ចប់នយោបាយ “ភាពអត់ធ្មត់ជាយុទ្ធសាស្រ្ត” ខណៈដែលអាមេរិកអត់ទ្រាំនឹងការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសនេះ។ លោកថែ្លងដូចនេះក្នុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ផ្ទុយទៅវិញសហរដ្ឋអាមេរិកនឹងស្វែងយល់ទៅលើយោធា សន្តិសុខ ការទូត និងវិធានការសេដ្ឋកិច្ច។ សេចក្តីថ្លែងការណ៍នេះកត់សម្គាល់ទៅលើការផ្លាស់ប្តូរដ៏ធំមួយរបស់គោលនយោបាយសហរដ្ឋអាមេរិកទៅលើប្រទេសកូរ៉េខាងជើង។ ភាពតានតឹងកំពុងកើតមានឡើងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងបន្ទាប់ពីមានការធ្វើតេស្តសាកល្បងគ្រាប់មីស៊ីលពីកូរ៉េខាងជើង។ កូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រដើម្បីអួតអាង ហើយក៏សន្យាថាតេស្តសាកល្បងអាវុធកាន់តែច្រើនទៀតនៅពេលអនាគត។ លោក Tillerson និយាយថាសកម្មភាពរបស់កូរ៉េខាងជើងគំរាមកំហែងទៅលើប្រទេសកូរ៉េខាងត្បូង ហើយវាត្រូវតែមានការឆ្លើយតបដ៏សមរម្យមួយ។ សហរដ្ឋអាមេរិកមិនចង់ឱ្យមានជម្លោះយោធាកើតឡើងនោះទេ។ ប្រសិនបើកូរ៉េខាងជើងបន្ថែមការគំរាមគំហែងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ពួកគេដល់កម្រិត នោះយើងទាមទារឱ្យមានសកម្មភាពជាច្រើនហើយជម្រើសនេះនឹងដាក់នៅលើតុ។ លោកប្តេជ្ញាចិត្តថាសហរដ្ឋអាមេរិកនឹងតឹងរឹងទៅលើសកម្មភាពគំរាមគំហែងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែលោកមិននិយាយអ្វីបន្ថែមទៀតនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here