ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២០ ខែ មីនា ឆ្នាំ២០១៧
ប្រធាន FBI និង NSA ធ្វើជាកសិណសាក្សីមុនពេលការជ្រើសរើសគណៈកម្មាធិការសើបការសម្ងាត់ ពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦ ដែលលោកប្រធានាធិបតី Donald Trump អះអាងថា យុទ្ធនាការរបស់លោកត្រូវគេលួចស៊ើបការណ៍។
ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៧
ម៉ោង ១៩:១៩នាទីម៉ោងក្នុងស្រុក
លោក Nunes ប្រាប់ Comey ថាការស៊ើបអង្កេតរបស់ FBI កំពុងតែបង្កើតកន្លែងរក្សាទុកទិន្នន័យ (Cloud) នៅរដ្ឋបាលរបស់ខ្លួន។ លោក Comey និយាយថាគាត់មិនអាចឆ្លើយតបបាននោះទេ ប្រសិនបើ FBI មានភស្តុតាងនៃការធ្វើខុសនេះ។
លោកនិយាយថា “ខ្ញុំអាចប្រាប់អ្នកថាយើងមិនមានភស្តុតាងណាមួយនោះទេ”។ លោកជម្រុញឱ្យលោក Comey ប្រញាប់បង្ហាញពីចម្លើយ និងបញ្ចប់រឿងនេះ។
ម៉ោង ១៩:១៣នាទីម៉ោងក្នុងស្រុក
Trey Gowdy (R-SC) កំពុងសាកសួរទៅកាន់លោក Comey អំពីពាក្យឮតៗគ្នា និងអត្ថបទចុះផ្សាយនៅលើកាសែតជាភស្តុតាង។
លោក Gowdy និយាយថា “ប្រព័ន្ធនេះនឹងសើចចំអកអ្នកនៅក្រៅតុលាការប្រសិនបើអ្នករើសយកអត្ថបទចេញពីកាសែតធ្វើជាភស្តុតាង។ តើអ្នកអាចពិនិត្យវិភាគទៅលើប្រភពអាណាមិកបានយ៉ាងដូចម្តេច? តើអ្នកត្រូវវិភាគទៅលើពាក្យដែលនិយាយតៗគ្នាបានដូចម្តេច?”
ម៉ោង ១៩:១២នាទីម៉ោងក្នុងស្រុក
ម៉ោង ១៩:១១នាទីម៉ោងក្នុងស្រុក
លោក Hurd សួរថា៖ រយៈពេល១០ខែនៃការជូនដំណឹងរបស់ FBI ទៅ DNC អំពីការលួចជ្រៀតចូលលើកដំបូង ហើយ DNC នឹងប្រកាសជាសាធារណៈថា តើ FBI នឹងធ្វើរឿងអ្វីខ្លះផ្សេងទៀត?
លោក Comey និយាយថា “យើងគួរតែបង្កើតរឿងផ្ទុះមួយដែលមានទំហំធំជាងនេះ ហើយរក្សាទុកនៅត្រង់ទ្វារ។ សកម្មភាពរបស់ FBI គឺសមស្របទៅតាមកាលៈទេសៈជាច្រើន”។
ម៉ោង ១៩:០៩នាទីម៉ោងក្នុងស្រុក
លោក Hurd សួរថា “តើនៅពេលណាជាលើកដំបូងបំផុតដែល FBI ជូនដំណឹងទៅកាន់ DNC អំពីការលួចជ្រៀតចូលនេះ?”
លោក Comey ឆ្លើយតបថា “ខ្ញុំគិតថាវាគឺនៅក្នុងខែសីហា ឆ្នាំ២០១៥ រយៈពេល១ឆ្នាំមុនពេលបែកធ្លាយតាមរយៈ Guccifer 2.0 និង WikiLeaks”
លោក Hurd សួរទៀតថា “តើនៅពេលណាដែល DNC អាចឱ្យ FBI ចូលទៅដំណើរការកុំព្យូទ័ររបស់ពួកគេ?”
លោក Comey ឆ្លើយថា “យើមិនអាចចូលទៅដំណើរការទៅលើម៉ាស៊ីនបាននោះទេ។ DNC ជួលក្រុមហ៊ុនមួយដែលចែករំលែកការធ្វើកោសល្យវិច័យរបស់ពួកគេ។ ការអនុវត្តល្អបំផុតគឺអាចចូលទៅដំណើរការបាន។ មនុស្សរបស់ខ្ញុំប្រាប់ខ្ញុំថា នេះគឺជាជម្រើសមួយដ៏សក្តិសម”។
ម៉ោង ១៩:០៥នាទីម៉ោងក្នុងស្រុក
លោក Rep. Will Hurd (R-Texas) សួរថា “តើការទាញយកដ៏ស្មុគស្មាញនេះត្រូវទាញយកដោយរបៀបណាតាមរយៈពលរដ្ឋរុស្ស៊ីដើម្បីជ្រាបចូលទៅក្នុង DNC នោះ?”
លោក Rogers បដិសេធមិនឆ្លើយតបជាចំហនោះទេ។
ម៉ោង ១៩:០៣នាទីម៉ោងក្នុងស្រុក
លោក Heck សួរថា “ប្រាប់ពួកយើង ហេតុអ្វីយើងត្រូវខ្វាយខ្វល់អំពីការប្រើប្រាស់របស់ជនជាតិរុស្ស៊ីដល់បពលរដ្ឋអាមេរិក ឬដើម្បីជួយជនជាតិរុស្ស៊ីនៅក្នុងអស្ថិរភាពនៃលទ្ធិប្រជាធិបតេយ្យរបស់យើង”។
លោក Comey ឆ្លើយតបថា “ខ្ញុំពិតជាជឿជាក់ថាយើងគឺជាទីក្រុងដ៏ចែងចាំងនៅលើទួលមួយ។ ពេលនេះយើងនឹងបិទមាត់សិន ហើយធ្វើកិច្ចការងាររបស់យើងដោយសារតែចម្លើយនេះអាចមានបញ្ហា”។
ម៉ោង ១៩:០១នាទីម៉ោងក្នុងស្រុក
លោក Heck សួរសំណួរមួយថា ហេតុអ្វីជនជាតិអាមេរិកត្រូវខ្វល់ខ្វាយរឿងនេះ?
លោក Rogers និយាយថា “ខ្ញុំមិនគិតថាវាជាផលប្រយោជន៍សម្រាប់ប្រទេសជាតិរបស់យើងសម្រាប់រឿងខាងក្រៅដើម្បីឲ្យពាក់ព័ន្ធទៅនឹងការបោះឆ្នោតនោះទេ។ នេះទំនងជាមិនបានបញ្ចប់នោះទេ ការអវត្តមាននៃការផ្លាស់ប្តូរ”។
ម៉ោង ១៨:១៣នាទីម៉ោងក្នុងស្រុក
លោក Heck និយាយថា “អ្វីដែលយើងមើលឃើញនៅថ្ងៃនេះគឺជាភស្តុតាងមួយដែលប្រទេសរុស្ស៊ីបានធ្វើ។ ប្រសិនបើពួកគេបង្ហាញការពិតនោះមិនមានការរំខានក្នុងការសាកសួរទៅកាន់លោក Comey និង Rogers នោះទេ”។
ម៉ោង ១៨:៥៥នាទីម៉ោងក្នុងស្រុក
លោក Dennis Heck (D-Washington) នៅក្នុងវេទិកាគណបក្សសាធារណរដ្ឋអះអាងថារដ្ឋបាលរបស់លោក Trump កំពុងធ្វើការផ្លាស់ប្តូរទៅលើគោលនយោបាយរបស់សហរដ្ឋអាមេរិកនៅក្នុងវិធីជាច្រើនទៀតដែលមានតែលោក Putin ប៉ុណ្ណោះដែលអាចអនុម័តរឿងនេះ៕