ការវាយប្រហារនៅកណ្តាលទីក្រុងឡុងដ៏បណ្តាលឱ្យមនុស្សស្លាប់៥នាក់ និងស្រ្តីម្នាក់រងរបួស

0

ប្រភពព័ត៌មានពី 9News ចុះផ្សាយថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០១៧

​មនុស្ស​៤នាក់​​ស្លាប់​ក្នុង​ហេតុ​ការណ៍វាយប្រហារ​មួយ​កើតឡើងនៅខាងក្រៅសភា​​កណ្ដាល​ទីក្រុង​ឡុង​ដ៏ប្រទេស​អង់គ្លេស ហើយជនល្មើស​ត្រូវ​បាន​ប៉ូលិស​បាញ់សម្លាប់​​​។ ​ប៉ូលិស​ចាត់​ទុក​ហេតុការណ៍​នេះជា​ការវាយប្រហារ​ភេរវកម្ម​។​ ការវាយប្រហារ​កើតឡើង​នៅ​ម៉ោង​ប្រមាណ​២:៣០នាទី​រសៀល​ម៉ោង​ក្នុង​តំបន់​ថ្ងៃទី​២២​ ខែ​មីនា ដែល​មាន​បុរស​ម្នាក់​បើករថយន្ដ​សម្ដៅ​ទៅ​បុក​មនុស្ស​កំពុង​ដើរ​នៅលើ​ស្ពាន ​Westminster​។​ ក្រោយមក​បុរស​ជា​អ្នកបើករថយន្ដ​បាន​ចេញមក​ខាងក្រៅ​រថយន្ដ និង​បាន​យក​កាំបិត​ចាក់​សម្លាប់​មន្ដ្រីប៉ូលិសអាយុ៤៨ឆ្នាំ​ម្នាក់ឈ្មោះថា PC Keith Palmer ដែល​កំពុង​ល្បាត​នៅ​ខាងក្រៅ​សភា​អង់គ្លេស​ក្នុង​ទីក្រុង​ឡុង​ដ៏។​ ​រថយន្តបង្កហេតុម៉ាក Hyundai Tuscon បុកសម្លាប់មនុស្ស៣នាក់សុទ្ធជាអ្នកធ្វើដំណើរតាមផ្លូវ។ មកដល់ពេលនេះ​មាន​មនុស្ស៤​នាក់​ស្លាប់ និង​របួស​យ៉ាង​ហោច​ណាស់​៤០​នាក់ (ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ) នៅក្នុងការវាយប្រហារនេះ​។ គេជឿជាក់ថាជនបង្កការវាយប្រហារនេះគឺធ្វើសកម្មភាពតែម្នាក់ឯង។ រដ្ឋាភិបាល​អង់គ្លេស​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​កាលពី​ថ្ងៃ​ទី​២២​មីនា ពិភាក្សា​ពី​បញ្ហា​សន្ដិសុខ​ដើម្បីឆ្លើយតប​នឹង​ការវាយប្រហារ​នេះ។​ ជាទូទៅ​តំបន់​ Westminster​ ​មាន​មនុស្ស​ច្រើន​ធ្វើដំណើរ​ទៅ​មកក្នុងនោះ​មាន​ទាំង​អ្នកទេសចរ​មក​ពី​ជុំវិញ​ពិភពលោក​ផង​។ ​ខណៈ​មាន​ការវាយប្រហារ​កើតឡើងក៏​មាន​មនុស្ស​អ៊ូអរ ​និង​មាន​រថយន្ដ​ចរាចរទៅ​មក​ដែរ​។ ​ប៉ូលិស​បាន​បិទ​ទីតាំង​នោះ​ភ្លាមៗ​បន្ទាប់ពី​កើតហេតុ​។ កន្លែងដែលកំពុងបិទមាន Parliament Square, Whitehall, Westminster Bridge, Lambeth Bridge​ និង Victoria Street។ គួរបញ្ជាក់ផងដែរថាការវាយប្រហារនេះបង្កអោយមានមនុស្សស្លាប់ច្រើនជាងគេបំផុតនៅទីក្រុងឡុងដ៏ចាប់ពីការបំផ្ទុះគ្រាប់បែកនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៥ បណ្តាលឱ្យមនុស្ស៥២នាក់រងរបួសក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតចំនួន៤លើកនៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈក្នុងទីក្រុងឡុងដ៏៕

LEAVE A REPLY

Please enter your comment!
Please enter your name here