គ្មានគម្រោងនៃការវាយប្រហារបន្ថែមទៀតនោះទេ៖ អ្នកវាយប្រហារនៅលើស្ពាន Westminster ធ្វើសកម្មភាពតែម្នាក់ឯង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៦ ខែ មីនា ឆ្នាំ២០១៧

ប៉ូលិសទីក្រុងឡុងដ៏រកមិនឃើញអំពីភស្តុតាងនៃការរៀបគម្រោងផែនការភេរវកម្មឬការសមគំនិតជាមួយនឹងជនវាយប្រហារ Khalid Masood ដែលសម្លាប់មនុស្ស៤នាក់នៅលើស្ពាន Westminster និងចាក់សម្លាប់មន្ត្រីប៉ូលិសម្នាក់ឲ្យស្លាប់នៅក្រៅសភាកាលពីថ្ងៃពុធ។ លោក Neil Basu មន្ត្រីជាន់ខ្ពស់ប្រឆាំងភេរវកម្មចក្រភពអង់គ្លេសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងនៅតែជឿជាក់ថា Masood ធ្វើសកម្មភាពភាពតែម្នាក់ឯងនៅថ្ងៃនោះ ហើយវាមិនមានគម្រោងផែនការវាយប្រហារផ្សេងទៀតនោះទេ។ យើងត្រូវតែទទួលយកថា តើហេតុអ្វីបានជាជនវាយប្រហារធ្វើរឿងនេះ?” ប៉ូលិសសន្មតថា Masood គឺជាជនវាយប្រហារធ្វើសកម្មភាពតែម្នាក់ឯង។ ប៉ូលិសនៅមិនទាន់អះអាងទេថាសកម្មភាពនេះមានជាប់ពាក់ព័ន្ធជាមួយនឹងមនុស្សផ្សេងទៀតនោះ។ លោក Neil Basu បន្ថែមថា “ក្រុមភេរវករព្យាយាមហែកទីក្រុងនេះឱ្យបែកចេញពីគ្នា ប៉ុន្តែពួកគេមិនដែលទទួលជោគជ័យនោះទេ។ ទង្វើរនេះកើតចេញពីក្រុមអ្នកស្អប់ដែលជាក្រុមតូចមួយប៉ុណ្ណោះ”។ យោងតាមការប៉ាន់ស្មានរបស់ប៉ូលិស អ្នកវាយប្រហារវ័យ៥២ឆ្នាំ (ត្រូវជាឪពុកក្មេងអាយុ៣ឆ្នាំ) ចំណាយពេល៨២វិនាទីបុករះអ្នកដើរថ្មើរជើងនៅលើស្ពាន Westminster នៅខាងក្រៅសភា ហើយអ្នកបើកបរនេះចាក់សម្លាប់ប៉ូលិសម្នាក់។ ក្រោយមកជនវាយប្រហារនេះត្រូវប៉ូលិសបាញ់សម្លាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here