លោកពូទីន ខឹងលោក នេតាន់យ៉ាហ៊ូ ខ្លាំងពាក់ព័ន្ធទៅនឹងការបង្កគ្រោះថ្នាក់អាវុធគីមីក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី 0៦ ខែ មេសា ឆ្នាំ២០១៧

ប្រធានាធិបតីប្រទេសរុស្ស៊ីលោក វ្លាឌឺមៀរ ពូទីន ប្រាប់លោក បេនចាមីន នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលតាមទូរស័ព្ទថាវាមិនអាចទទួលយកបាននោះទេនៅក្នុងឧប្បត្តិហេតុអាវុធគីមីកើតឡើងនៅក្នុងប្រទេសស៊ីរីនៅដើមសប្តាហ៍នេះ។ ក្នុងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍នេះ លោកពូទីន និងលោក នេតាន់យ៉ាហ៊ូ សង្កត់ធ្ងន់អំពីសារៈសំខាន់នៃការខិតខំប្រឹងប្រែងទប់ស្កាត់ជាលក្ខណៈអន្តរជាតិទៅនឹងអំពើភេរវកម្ម។ បន្ទាប់ពីការវាយប្រហារមួយកើតឡើងនៅថ្ងៃអង្គារ លោក នេតាន់យ៉ាហ៊ូនិយាយថា “វាគ្មានការសុំអភ័យទោសនោះទេចំពោះការវាយប្រហារដោយអចេតនាទៅលើជនស៊ីវិល និងកុមារយ៉ាងកាចសាហាវ ឃោរឃៅ និងខុសច្បាប់តាមរយៈការប្រើប្រាស់អាវុធគីមី”។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះជម្រុញអោយសហគមន៍អន្តរជាតិបំពេញភារកិច្ចយ៉ាងពេញលេញក្នុងការលុបបំបាត់អាវុធគីមីដ៏គ្រោះថ្នាក់ទាំងអស់នេះចេញពីប្រទេសស៊ីរី។ គួរបញ្ជាក់ផងដែរថានៅក្នុងការវាយប្រហារនៅថ្ងៃអង្គារក្នុងទីក្រុង Khan Sheikhoun របស់ខេត្ត Idlib ប្រទេសស៊ីរីបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៧០នាក់ស្លាប់ក្នុងនោះមានកុមារ១១នាក់។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនស្តីបន្ទោសយ៉ាងខ្លាំងទៅលើរដ្ឋាភិបាលស៊ីរី។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក Avigdor Lieberman រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលប្រាប់កាសែត Yedioth Ahronoth ថាកងកម្លាំងរដ្ឋាភិបាលប្រទេសស៊ីរីពិតជានៅពីក្រោយការវាយប្រហារអាវុធគីមីក្នុងខេត្ត Idlib មែន។ រដ្ឋមន្រ្តីក្រសួងការពារជាតិប្រទេសរុស្ស៊ីនិយាយថាកងកម្លាំងយោធាស៊ីរីអនុវត្តការវាយប្រហារនៅក្នុងទីក្រុង Khan Sheikhoun នៅថ្ងៃទី៤ ខែមេសាកំទេចកន្លែងរបស់ក្រុមភេរវកររក្សាទុកសារធាតុគីមីដែលកាលពីមុនប្រើប្រាស់សម្រាប់ការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់ និងទីក្រុងអាល្លេប៉ូប្រទេសស៊ីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here