រដ្ឋាភិបាលអូស្ត្រាលីលើកឡើងថាការគម្រាមកំហែងភេរវកម្មនឹងអាចកើតមាននៅថ្ងៃទិវាអាន់ហ្សាក់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០១៧

រដ្ឋាភិបាលអូស្ត្រាលីលើកឡើងថាភេរវករនឹងអាចកំណត់គោលដៅវាយប្រហារនៅថ្ងៃទិវាអាន់ហ្សាក់ ក្នុងប្រទេសទួរគីនៅចុងខែ។ ថ្ងៃទី២៥ ខែមេសា ជាថ្ងៃខួបជម្លោះដែលមានពាក់ព័ន្ធនឹងអូស្ត្រាលី និងញូវហ្សឺលែនដែលបានកើតឡើងតាំងពីសង្គ្រាមលោកលើកទី១។ រដ្ឋមន្រ្តីកិច្ចការយុទ្ធជនអូស្ត្រាលី លោក Dan Tehan និយាយថារដ្ឋាភិបាលទទួលបានព័ត៌មានពីគម្រោងភេរវកម្មនឹងអាចកើត មានដែលវាជាការគម្រាមកំហែងដល់ឧបទ្វីប Gallipoli របស់ប្រទេសទួគី។ លោកពុំបានលំអិតព័ត៌មាននេះទេ ប៉ុន្តែលោកសូមឲ្យអ្នកធ្វើដំណើរមានការប្រុងប្រយ័ត្ន។ យ៉ាងណាមិញការប្រុងប្រយ័ត្ននេះអាស្រ័យលើការសម្រេចចិត្តរបស់អ្នកធ្វើដំណើរថាតើពួកគេគួរធ្វើដំណើរឬក៏មិនគួរធ្វើដំណើរ នេះបើយោងតាមប្រសាសន៍របស់លោក Tehan។ លោកអនុប្រធានប៉ូលិសសហព័ន្ធបានឲ្យដឹងថាគាត់មានទំនុកចិត្តលើអាជ្ញាធរទួរគីក្នុងកិច្ចការពារឧបទ្វីប និងកន្លែងប្រារព្ធពិធីនៅក្នុងតំបន់នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here