កុមារម្នាក់ និងមនុស្សពេញវ័យ២នាក់ស្លាប់នៅសាលារៀនមួយក្នុងទីក្រុង San Bernardino

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៧

មនុស្ស៤នាក់រួមទាំងគ្រូបង្រៀនម្នាក់ និងសិស្ស២នាក់ត្រូវគេបាញ់សម្លាប់នៅសាលាបឋមសិក្សាមួយក្នុងទីក្រុង San Bernardino នៃរដ្ឋ California។ យោងតាមប៉ូលិសបានឲ្យដឹងថាសិស្សម្នាក់ស្ថិតនៅក្នុងស្ថានភាពធម្មតា ខណៈដែលមនុស្ស៣នាក់ផ្សេងទៀតត្រូវគេសម្លាប់ហើយការបាញ់ប្រហារនេះបណ្ដាលមកពីស្ថានភាពអំពើហិង្សាក្នុងគ្រួសារ។ ប៉ូលិសបញ្ជាក់បន្ថែមទៀតថាអ្នកបាញ់ប្រហារឈ្មោះ Cedric Anderson អាយុ៥៣ឆ្នាំបាញ់សម្លាប់ខ្លួនឯងបន្ទាប់ពីបាញ់សម្លាប់ប្រពន្ធរបស់គាត់ឈ្មោះ Karen Elaine Smith ដែលមានអាយុ៥៣ឆ្នាំ ហើយសិស្ស២នាក់ដែលឈរនៅពីក្រោយប្រពន្ធរបស់គាត់ត្រូវបានវាយប្រហារផងដែរ។ កុមារម្នាក់ឈ្មោះ Jonathan Martinez មានអាយុ៨ឆ្នាំស្លាប់បន្ទាប់ពីបញ្ជូនតាមយន្តហោះទៅកាន់មន្ទីរពេទ្យមួយ ហើយក្មេងប្រុសម្នាក់មិនស្គាល់ឈ្មោះមានអាយុ៩ឆ្នាំស្ថិតនៅក្នុងស្ថានភាពធម្មតា។ ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រមាណជា១០:២៧នាទីព្រឹក។ បន្ទាប់ពីការផ្ទុះនេះប៉ូលិសនិយាយថាយ៉ាងហោចណាស់សាលារៀននេះត្រូវបិទទ្វាររយៈពេល២ថ្ងៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here