ប៉ូលិសម៉ាឡេស៊ីម្នាក់ត្រូវបុរសម្នាក់ចាក់ដោយគ្រាន់តែប្រាប់ “មិនឱ្យជក់បារី”

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២១ ខែ មេសា ឆ្នាំ២០១៧

ប៉ូលិសម៉ាឡេស៊ីម្នាក់នៅក្នុងទីក្រុង Selangor ត្រូវបុរសម្នាក់ចាក់ឱ្យរងរបួសនៅត្រង់ភ្លៅរបស់គាត់នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីគាត់ហាមប្រាមបុរសម្នាក់នោះមិនអោយជក់បារីនៅស្ថានីយ៍ប្រេងឥន្ធនៈ ។ លោក Shafien Mamat ប្រធានប៉ូលិសក្នុងស្រុក Shah Alam និយាយថា “លោក Mohamad Azli Hashim អាយុ32ឆ្នាំមកពីទីស្នាក់ការកណ្តាលប៉ូលិសពិសេសប្រចាំទីក្រុង Selangor រងរបួសនៅស្ថានីយ៍ប្រេងឥន្ទនៈក្នុងតំបន់ Jalan Plumbum ក្នុងស្រុក Shah Alam នៅវេលាម៉ោង៩ព្រឹក ហើយពេលនេះមន្ត្រីប៉ូលិសនេះកំពុងព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យ Shah Alam Hospital (HAS)។ លោកបន្ថែមថា “ជនរងគ្រោះប្រទះឃើញបុរសម្នាក់វ័យប្រហែលជា៣០ឆ្នាំកំពុងជក់បារីនៅស្ថានីយ៍ប្រេងឥន្ធនៈ ហើយជនរងគ្រោះប្រាប់ទៅកាន់បុរសម្នាក់នោះមិនអោយជក់បារីតទៅទៀត ហើយបុរសនោះក៏ដើរសំដៅទៅម៉ូតូរបស់គាត់វិញ។ បន្ទាប់មកប៉ូលិសម្នាក់នេះក៏ដើរតាមជនសង្ស័យហើយក៏ត្រូវបុរសម្នាក់នេះចាក់ដោយអាវុធមុតស្រួច។ ជនសង្ស័យនេះជិះម៉ូតូម៉ាក Yamaha LC 135 មានសា្លកលេខ BLY 1691″៕

LEAVE A REPLY

Please enter your comment!
Please enter your name here