លោក​ Moon Jae In ស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៧

រយៈពេល១ថ្ងៃបន្ទាប់ពីទទួលជ័យជំនះភ្លូកទឹកភ្លូកដីលោក Moon Jae In ចូលស្បថកាន់តំណែងជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងនៅថ្ងៃពុធនេះ។ លោក Moon Jae In ស្បថចូលកាន់តំណែងនៅក្នុងពិធីសាមញ្ញមួយនៅអាគាររដ្ឋសភា បន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរីទទួលជ័យជំនះនៅក្នុងការបោះឆ្នោតស្វែងរកមេដឹកនាំជំនួសលោកស្រី Park Geun-hye ដែលត្រូវបណ្តេញចេញកាលពីខែមីនាដោយសាររឿងអាស្រូវពុករលួយ។ លោក Moon ប្រកាសនៅមុខវិមានរដ្ឋសភាក្នុងទីក្រុងសេអ៊ូលថា “ខ្ញុំសូមស្បថថាខ្ញុំនឹងប្រតិបត្តិភារកិច្ចដោយស្មោះត្រង់បំផុត”។ នៅក្នុងសេចក្តីអធិប្បាយលោក Moon និយាយថាគាត់ត្រៀមខ្លួនក្នុងការបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង និងត្រៀមខ្លួនរួចរាល់ក្នុងការចរចារជាមួយនឹងប្រទេសចិន និងសហរដ្ឋអាមេរិកទៅលើប្រព័ន្ធការពារគ្រាប់ម៉ីស៊ីលដ៏ចម្រូងចម្រាស់។ លោកសន្យាថាលោកនឹងក្លាយជាប្រធានាធិបតីដែលជា “មិត្ត” ជានិច្ចគ្រប់ស្ថានភាពលំបាកទាំងអស់។ គួរបញ្ជាក់ផងដែរថា លោក Moon ចាប់ផ្តើមអាណត្តិរបស់លោកក្នុងការិយាល័យដែលប្រឈមជាមួយនឹងបញ្ហាជាច្រើនជាពិសេសផលវិបាកនៃរឿងអាស្រូវនៃអំពើពុករលួយ និងភាពតានតឹងជាមួយកូរ៉េខាងជើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here