អ្នកនាំពាក្យ៖ ក្មេងស្រីសាលា Chibok ដែលគេចាប់ជំរិតបដិសេធចំពោះការដោះលែងរបស់ក្រុមឧទ្ទាម

0

ប្រភពព័ត៌មានពី Newser ចេញផ្សាយថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៧

លោក Garba Shehu អ្នកនាំពាក្យរបស់លោកប្រធានាធិបតីនីហ្សេរីយ៉ានិយាយកាលពីថ្ងៃអង្គារនេះថាសិស្សស្រីម្នាក់របស់សាលា Chibok ដែលចាប់ជំរិតដោយក្រុមបូកូហារ៉ាមក្នុងឆ្នាំ២០១៤ មានឱកាសនឹងត្រូវដោះលែងកាលពីថ្ងៃសៅរ៍នេះ ប៉ុន្តែរូបនាងបានជ្រើសរើសរស់នៅជាមួយប្តីរបស់នាង។ លោក Garba Shehu បានឲ្យដឹងទៀតថាក្រុមមន្ត្រីដើមឡើយបានចរចារឲ្យមានការដោះលែងក្មេងស្រីចំនួន៨៣នាក់ ប៉ុន្តែក្មេងស្រីម្នាក់បាននិយាយថារូបនាងគឺមិនចង់ទៅណាឡើយ។ ដោយរូបនាងនិយាយថា “ខ្ញុំរីករាយនឹងទីកន្លែងដែលខ្ញុំរស់នៅ”។ ក្មេងស្រីដទៃទៀតត្រូវក្រុមឧទ្ទាមឃុំខ្លួន២ឆ្នាំ ត្រូវរស់នៅក្នុងទីក្រុង Abuja ជាមួយមន្រ្តីរដ្ឋាភិបាលដើម្បីធ្វើអភិបាលកិច្ចមុនចូលមករស់នៅក្នុងសង្គឡើងវិញ។ កាលពីថ្ងៃអាទិត្យនេះមន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថាក្មេងស្រីទាំងនេះត្រូវគេដោះលែងក្នុងលក្ខខណ្ឌដោះដូរគ្នាជាមួយមេបញ្ជាការបូកូហារ៉ាចំនួន៥រូប។ ក្មេងស្រីខ្លះដែលបានគេចខ្លួនពីពួកបូកូហារ៉ាបន្ទាប់ពីមានការចាប់ជំរិតទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៤មកបានឱ្យដឹងថាមិត្តរួមថ្នាក់របស់ពួកគេមួយចំនួនបានស្លាប់ដោយសារជំងឺ ហើយមួយចំនួនទៀតពួកគេមិនចង់វិលត្រឡប់មកផ្ទះវិញដោយសារតែពួកគេគាំទ្រក្រុមនេះ។ ក្រុមអ្នកតស៊ូមតិសិទិ្ធមនុស្សក៏មានការភ័យខ្លាចផងដែរចំពោះក្មេងស្រីទាំងនេះថាអាចនឹងត្រូវក្រុមបូកូហារ៉ាប្រើប្រាស់ដើម្បីបំផ្ទុះគ្រាប់បែកអត្តឃាតដែលជាផ្នែកមួយនៃការបះបោររបស់ពួកគេ។ គួរបញ្ចាក់ថាក្មេងស្រីៗសិស្សសាលា Chibok ចំនួន២៧៦នាក់ត្រូវក្រុមឧទ្ទាមចាប់ជំរិតកាលពីខែមេសា ឆ្នាំ២០១៤កន្លងមក និងក្មេងស្រីជាង១០០នាក់បាត់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here