ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០១៧
លោក Neil Prakash ដែលប្រទេសអូស្រ្តាលីតាមចាប់ខ្លួនអាចត្រូវគេធ្វើបត្យាប័នពីប្រទេសទួគី នេះបើយោងតាមប្រសាសន៍របស់ប្រធានាធិបតីលោក Malcolm Turnbull។ លោក Prakash ជាមន្រ្តីជាន់ខ្ពស់របស់ក្រុមឧទ្ទាមដែលសមត្ថកិច្ចចាប់ខ្លួនកាលពីឆ្នាំមុន ហើយឃុំខ្លួនក្នុងពន្ធនាគារ។ កាលពីដើមឆ្នាំនេះ ប្រទេសអូស្រ្តាលីបានប្រកាសច្រលំថាលោក Prakash ស្លាប់ក្នុងប្រត្តិការវាយប្រហារតាមអាកាសរបស់អាមេរិក។ មកទល់ពេលនេះប្រទេសអូស្ត្រាលីមានសន្ធិសញ្ញាធ្វើបត្យាប័នជាមួយប្រទេសទួគី ហើយលោក Prakash នឹងត្រូវប្រឈមមុខនឹងការកាត់ទោសនៅក្នុងប្រទេសអូស្ត្រាលីនេះបើយោងតាមប្រសាសន៍លោក Turnbull លើបណ្តាញ Seven Network កាលពីថ្ងៃសុក្រ។ បណ្តាញផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថាលោក Prakash នឹងប្រឈមមុខពីបទបង្ករភេរវកម្មមួយចំនួនទៀតបើសិនជាការធ្វើបត្យាប័នបានជោគជ័យ៕