មនុស្ស៨នាក់ស្លាប់ក្រោយមានហេតុការណ៍រញ្ជួយដី៥.៥រ៉ិចទ័រនៅក្នុងតំបន់ស៊ីនជាំងប្រទេសចិន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០១៧

ទីភ្នាក់ងារ Xinhua និយាយថាមនុស្ស៨នាក់ស្លាប់នៅក្នុងការវាយប្រហារគ្រោះថ្នាក់រញ្ជួយដី៥.៥រ៉ិចទ័រនៅភាគពាយ័ព្យតំបន់ស៊ីនជាំងប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះបណ្តាលឱ្យអាគារជាច្រើនខូចខាត។ រដ្ឋបាលគ្រប់គ្រងរញ្ជួយដី (China Earthquake Administration (CEA)) និយាយថាគ្រោះថ្នាក់រញ្ជួយដីនេះកើតឡើងនៅពេលព្រឹកក្នុងតំបន់ដាច់ស្រយាលមួយឈ្មោះថា Taxkorgan County មានចម្ងាយពីខេត្ត Kashgar Prefecture ៨គីឡូម៉ែត្រ។ ទីភ្នាក់ងារ Xinhua សរសេនៅលើ microblog pos ថាមានមនុស្ស១១នាក់រងរបួសផងដែរ។ រដ្ឋបាលរញ្ជួយដីក្នុងតំបន់និយាយថាគ្រោះថ្នាក់រញ្ជួយដីនេះបណ្តាលឱ្យមនុស្សប្រមាណជា២០នាក់រងរបួស និងមានផ្ទះ១៨០ដួលរលំនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅតិច។ គួរបញ្ជាក់ផងដែរថាផ្ទះភាគច្រើនក្នុងតំបន់នេះធ្វើពីឈើ និងដីឥដ្ឋភក់ឬថ្ម។ នៅក្នុងតំបន់ស៊ីនជាំងនេះតែងទទួលគ្រោះជាញឹកញយដោយរញ្ជួយដី ហើយភាគច្រើនបង្ករឱ្យមានការខូចខាតតិចតួចប៉ុណ្ណោះ។ ទីភ្នាក់ងារ Xinhua រាយការណ៍ថែមទៀតថាជញ្ជាំងអាគារមួយចំនួនបាក់រលំ ហើយតួរលេខនៃមនុស្សស្លាប់នៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here