ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៧
អាចារ្យម៉ិចស៊ីកចូលសម្រាកក្នុងមន្ទីពេទ្យក្រោយពីត្រូវគេចាក់ខណៈដែលមានការជួបជុំយ៉ាងធំមួយនៅព្រះវិហារក្នុងក្រុងម៉ីចស៊ិកកូ។ លោកអាចារ្យ Miguel Angel Machorro រងរបួសធ្ងន់ធ្ងរបន្ទាប់ពីមានការវាយប្រហារដោយប្រើកំបិតចាក់នៅល្ងាចថ្ងៃចន្ទ នេះបើយោងតាមប្រភពពីរដ្ឋាភិបាល និងអ្នកកាន់សាសនា។ ជនសង្ស័យត្រូវគេឃុំខ្លួនខណៈដែលគាត់ខំរត់គេចខ្លួន ហើយជនសង្ស័យបានប្រាប់មន្រ្តីច្បាប់ថាគាត់ជាអ្នកសិល្បៈមកពីអាហ្វ្រិកខាងជើង។ គេមិនទាន់បញ្ចាក់ពីអត្តសញ្ញាណរបស់ជនសង្ស័យនៅឡើយទេ៕