ស្លាប់១នាក់ និងរបួស២នាក់ក្នុហេតុការណ៍បំផ្ទុះគ្រាប់បែកកែច្នៃនៅភាគអាគ្នេយ៍ទីក្រុងបាដាដ

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៧

មនុស្ស១នាក់ស្លាប់ និង២នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអង្គារក្នុងហេតុការណ៍បំផ្ទុះគ្រាប់កែច្នៃនៅភាគអាគ្នេយ៍ទីក្រុងបាដាដ នេះបើយោងតាមប្រភពសន្តិសុខ។ ប្រភពពីសារព័ត៌មាន Alghad Press បានឲ្យដឹងថាគ្រាប់បែកនេះបានផ្ទុះនៅក្បែរកន្លែងលក់គ្រឿងទេសមួយក្នុងស្រុក Madaen ភាគអាគ្នេយ៍ទីក្រុងបាដាដ។ ទីក្រុងបាដាដដែលគេមើលឃើញថាមានការបំផ្ទុះគ្រាប់បែក និងការវាយប្រហារដោយអាវុធស្ទើតែរាល់ថ្ងៃប្រឆាំងនឹងសមាជិកសន្តិសុខ ក្រុមយោធា និងជនស៊ីវិលចាប់តាំងពីរដ្ឋាភិបាលអ៊ីរ៉ាក់ចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំដណ្តើមយកតំបន់ដែលកាន់កាប់ដោយក្រុមរដ្ឋអ៊ីស្លាមតាំងពីឆ្នាំ២១០៦។ ដោយឡែកបើយោងទៅតាមបេសកកម្មផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអ៊ីរ៉ាក់ ទីក្រុង Nineveh គឺជាកន្លែងដែលកងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ដែលគាំទ្រដោយអាមេរិកប្រមូលផ្តុំគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមក្នុងទីក្រុងម៉ូស៊ូលចាប់តាំងពីខែតុលាដែលធ្វើឲ្យរដ្ឋាភិបាលទីក្រុងម៉ូស៊ូលទទួលផលប៉ះពាល់យ៉ាងច្រើនដែលមានអ្នកស្លាប់១៥៣នាក់ និងរបួស១២៣នាក់ សរុបចំនួន២៧៦នាក់។ សម្រាប់រដ្ឋាភិបាលក្រុងបាដាដទទួលផលប៉ះពាល់ទី២បន្ទាប់ពីទីក្រុងម៉ូស៊ូលដែលមានអ្នកស្លាប់សរុបចំនួន៥៥នាក់ និងរបួស១៧៩នាក់។ ចំនែកឯទីក្រុង Salahuddin ស្ថិតនៅលេខរៀងទី៣ដែលមានអ្នកស្លាប់១៥នាក់ និងរបួស៤៣នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here