ក្មាន់កាំភ្លើង IS ស្លាប់ក្នុងការប្រយុទ្ធនៅស្ថានីយ៍ទូរទស្សន៍អាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០១៧

យ៉ាងហោចណាស់មានមនុស្ស៦នាក់ និងមានសកម្មជនឧទ្ទាម៤នាក់ស្លាប់ក្នុងការប្រយុទ្ធនៅស្ថានីយ៍ទូរទស្សន៍ក្នុងក្រុង Jalalabad។ ការវាយប្រហារគ្រាប់បែកចំនួន២ដងបានកើតឡើងនៅស្ថានីយ៍ផ្សព្វផ្សាយ RTA។ ក្រោយពេលកើតហេតុមានមនុស្ស៤នាក់ស្លាប់ និងប៉ូលិស២នាក់ស្លាប់។ ក្នុងហេតុការណ៍បំផ្ទុះនេះក៏មានសកម្មជនឧទ្ទាម៤នាក់ស្លាប់ផងដែរ។ បុគ្គលិកស្ថានីយ៍១២នាក់ និងប្រធានស្ថានីយ៍ភៀសខ្លួនចេញមុនពេលមានការវាយប្រហារ ហើយមនុស្សដែលនៅសល់ជាប់ក្នុងអគារ។ ក្រោយពីមានការវាយប្រហារក្រុម
ឧទ្ទាមបានចេញមុខអះអាងថាពួកគេនៅពីក្រោយការវាយប្រហារនេះដោយស្ថានីយ៍នេះនៅជិតតំបន់ដែលឧទ្ទាមឈរជើងក្បែរជិតព្រំដែនអាហ្វហ្គានីស្ថាន។ ក្រុម Taliban ក៏ឈរជើងយ៉ាងរឹងមាំនៅតំបន់នោះដែរ ប៉ុន្តែពួកគេអះអាងថាមិនពាក់ព័ន្ធនឹងការវាយប្រហារនេះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here