ពួកឧទ្ទាមជំនាន់ក្រោយអាចបង្ករហិង្សាជាថ្មីម្តងទៀតនៅភាគខាងត្បូងប្រទេសថៃ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០១៧

តំបន់បះបោររបស់ប្រទេសថៃក្នុងខេត្តប៉ាតានីដែលរងការវាយប្រហារគ្រាប់បែក២គ្រាប់ផ្ទួនៗបណ្តាលឲ្យមនុស្ស៦១នាក់រងរបួសកាលពីសប្តាហ៍មុននេះបង្ហាញពីសកម្មភាពឥតឈប់ឈរបស់ក្រុមឧទ្ទាមជំនាន់ថ្មី។ ក្រុមអ្នកវិភាគជាច្រើនព្រមានថាវាអាចជាការវិលត្រឡប់របស់ក្រុមជំនាន់ថ្មីនៃការបង្កើនអំពើហិង្សាកម្រិតខ្ពស់បន្ទាប់ពីការធ្លាក់ចុះការវាយប្រហារជាច្រើនឆ្នាំកន្លងទៅនេះ។ លោកសាស្រ្តាចារ្យ Zachary Abuza មកពី National War College នៅ Washington DC និយាយថា “ខ្ញុំព្យាករណ៍ជាយូរមកហើយថាវានឹងមានអំពើហិង្សាកើនឡើងខ្លាំង។ ពេលនេះក្រុមបំបែកខ្លួន BRN (Barisan Revolusi Nasional) ផ្លាស់ប្តូរទៅជាក្រុមជំនាន់ទី២របស់ខ្លួន ហើយការយកចិត្តទុកដាក់នៅពេលនេះគឺអំពើហិង្សានៅទីក្រុងបាំងកក”។ តំបន់ម៉ូស្លីមនៅភាគខាងត្បូងប្រទេសថៃមានដូចជាខេត្ត Yala ខេត្ត Narathiwat ខេត្ត Pattani និងផ្នែកមួយចំនួនក្នុងខេត្ត Songkhla រងទុក្ខដោយសារអំពើហិង្សាក្នុងតំបន់នេះកើតឡើងជាង១ទសវត្សរ៍មកហើយដោយសារក្រុមបះបោរជនជាតិភាគតិចម៉ាឡេប្រឆាំងទៅនឹងក្រុមគាំទ្រព្រះពុទ្ធសាសនា។ រឿងប្រវត្តិសាស្រ្តមួយដែលគួរឱ្យកត់សម្គាល់នោះគឺថាខេត្ត Yala ខេត្ត Narathiwat ខេត្ត Pattani គឺជាដែនដីឯករាជ្យនៃពួកម៉ូស្លីមម៉ាឡេមុនពេលកាត់បញ្ចូលទៅក្នុងប្រទេសថៃនៅឆ្នាំ ១៩០៩។ Barisan Revolusi Nasional (BRN) គឺជាក្រុមធំជាងគេ និងមានឥទ្ធិពលខ្លាំងបំផុតក្នុងចំណោមក្រុមឧទ្ទាមទាំងអស់។ គួរបញ្ជាក់ផងដែរថា មេដឹកនាំរបស់ក្រុមនេះឈ្មោះថា Sapae-ing Basor ស្លាប់នៅក្នុងខែមករាឆ្នាំ ២០១៧ ក្នុងប្រទេសម៉ាឡេស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here