អតីតនាយករដ្ឋមន្រ្តីក្រិចលោក Lucas Papademos រងរបួសពីការបំផ្ទុះគ្រាប់បែក

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០១៦

អតីតនាយករដ្ឋមន្រ្តីក្រិចលោក Lucas Papademos រងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅទីក្រុងអាតែន។ ការបំផ្ទុះគ្រាប់បែកមួយកើតឡើងក្នុងក្រុងអាតែននៅម៉ោង១៨:៣០នាទីម៉ោងក្នុងតំបន់ (១៥:៣០ GMT) កាលពីថ្ងៃព្រហស្បតិ៍។ លោក Lucas Papademos អាយុ៦៩ឆ្នាំរងរបួសត្រង់ដៃ ជើង និងពោះ ប៉ុន្តែមន្រ្តីមានសមត្ថកិច្ចបញ្ជាក់ថាស្ថានភាពរបស់គាត់មិនធ្ងន់ធ្ងរទេ។ ក្នុងហេតុការណ៍នេះក៏មានមនុស្សម្នាក់ទៀតដែលជាមន្រ្តីធនាគារ និងអ្នកបើកបរក៏រងរបួសដែរ។ មកទល់ពេលនេះពុំទាន់មានក្រុមណាមួយចេញមុខអះអាងនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here