ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០១៧
សមត្ថកិច្ចកំណត់អត្តសញ្ញាណបុរសម្នាក់ដែលបានវាយប្រហារទៅលើប៉ូលិសបារាំងនៅខាងក្រៅព្រះវិហារ Notre-Dame ក្នុងក្រុងប៉ារីស។ បុរសម្នាក់នេះបានធ្វើការវាយប្រហារលើប៉ូលិសដោយប្រើពូថៅនៅខាងក្រៅព្រះវិហារ Notre-Dame ត្រូវបានប៉ូលិសម្នាក់ទៀតបាញ់ចំទ្រូង។ សមត្ថកិច្ចកំណត់បានអត្តសញ្ញាណបុរសម្នាក់នោះមានឈ្មោះថា Farid Ikken មានអាយុ៤០ឆ្នាំជាអ្នកការសែតអាល់ហ្សេរី និងជាសិស្សថ្នាក់បណ្ឌិត៕