ប៉ូលិសម៉ាឡេស៊ីទទួលយកគ្រប់ជំហានចាំបាច់ទាំងឡាយដើម្បីការពារការវាយប្រហារភេរវកម្មក្នុងអំឡុងពេលពិធីបុណ្យរ៉ាម៉ាដាន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ២០១៧

លោកអធិការប៉ូលិស Khalid Abu Bakar និយាយនៅថ្ងៃពុធនេះថាអាជ្ញាធរម៉ាឡេស៊ីនឹងទទួលយកគ្រប់ជំហានចាំបាច់ទាំងឡាយដើម្បីបញ្ឈប់ការវាយប្រហារភេរវកម្មអំឡុងពេលនៃពិធីបុណ្យរ៉ាម៉ាដានដែលជាពេលវេលាមួយដែលក្រុមពួកសកម្មប្រយុទ្ធជឿថាពួកគេនឹងទទួលបានពរច្រើន។ នៅក្នុងសន្និសីទកាសែត និងការសាកសួរអំពីការទប់ស្កាត់លោកនិយាយថា “ខ្ញុំមិនទាន់ចង់និយាយអំពីការរៀបចំយ៉ាងដូចម្តេចនោះទេដោយសារតែយើងមិនចង់បង្ករអោយមានការជូនដំណឹងដែលមិនចាំបាច់ ប៉ុន្តែខ្ញុំអះអាងថាយើងនឹងទទួលយកគ្រប់ជំហានចាំបាច់ទាំងឡាយដើម្បីបញ្ឈប់ឧប្បតិ្តវហេតុណាមួយដែលអាចកើតមានឡើងបាន។ កងកម្លាំងប្រឆាំងអំពើភេរវកម្មកំពុងតែធ្វើការនៅលើរឿងនេះ”។ កាលពីសប្តាហ៍មុន Malay Mail រាយការណ៍ថាកងកម្លាំងម៉ាឡេស៊ីប្រមាណជា៤០,០០០នាក់នឹងយាមរក្សាសន្តិសុខនៅក្នុងពិធីបុណ្យនេះ។ នៅក្នុងនោះក៏មានកងកម្លាំង៨,០០០នាក់មកពីនាយកដ្ឋានចរាចរដើម្បីត្រួតពិនិត្យសុវត្ថិភាពនៅតាមដងផ្លូវថ្នល់ផងដែរ។ មន្ត្រីប៉ូលិសនិយាយថាប្រទេសម៉ាឡេស៊ីត្រូវគេមើលឃើញថាជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារមួយជាមួយនឹងក្រុមរដ្ឋអ៊ីស្លាម។ ការវាយប្រហារតាមរយៈគ្រាប់បែកដៃនៅក្នុងបារមួយនៅក្នុងទីក្រុង Selangor កាលពីឆ្នាំមុនបង្ករការរងរបួសមនុស្ស៨នាក់។ គួរបញ្ជាក់ផងដែរថា ប្រជាជនម៉ាឡេស៊ី២៣៤នាក់ត្រូវចាប់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធទៅនឹងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។ ប៉ូលិសកំណត់អត្តសញ្ញាណជនជាតិម៉ាឡេស៊ី៩៥នាក់ដែលចូលរួមជាមួយពួកសកម្មប្រយុទ្ធក្នុងប្រទេសស៊ីរីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here