កម្លាំងចម្រុះសហរដ្ឋអាមេរិកបាញ់ទម្លាក់យន្តចម្បាំងស៊ីរីលើកដំបូង

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៧

កម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបាញ់ទម្លាក់យន្តហោះចម្បាំងយោធាស៊ីរីនៅក្នុងខេត្ត Raqqa នេះបើយោងតាមការអះអាងពីកងកម្លាំងអាមេរិក។ យន្តហោះចម្បាំងទម្លាក់គ្រាប់បែក SU-២២ មានទំនាក់ទំនងជាមួយ F/A-១៨E Super Hornet ក្រោយពេលយន្តហោះ SU-២២ នោះទម្លាក់គ្រាប់បែកនៅជិតមូលដ្ឋានទ័ពអាមេរិកកាលពីពេលថ្មីៗនេះ នេះបើយោងតាមប្រភពព័ត៌មានពី Pentagon។ នេះជាលើកទី១ហើយក្នុងជម្លោះនៅប្រទេសស៊ីរីដែលកម្លាំងចម្រុះសហរដ្ឋអាមេរិកបាញ់ទម្លាក់យន្តចម្បាំងស៊ីរី។ ការបាញ់នេះធ្វើឡើងនៅខេត្ត Raqqa ហើយប្រទេសស៊ីរ៉ីបានថ្កោលទោសថាជាការវាយប្រហារជាក់ស្តែង ដែលនឹងអាចនាំមកនូវគ្រោះថ្នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here