ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៧
រថយន្តមួយគ្រឿងបើកបុកកូនឡានមួយបណ្តាលឲ្យផ្ទុះនៅលើវិថី Champs-Elysees កណ្តាលទីក្រុងប៉ារីសនេះបើយោងតាមសម្តីមន្រ្តីប៉ូលិស។ អ្នកបើករថយន្តម្នាក់ (ដែលមានឈ្មោះក្នុងបញ្ចីតាមដានរបស់ប៉ូលីស) បានស្លាប់ក្រោយពេលមានគ្រោះថ្នាក់រថយន្ត។ គ្រោះថ្នាក់នេះពុំមាននរណាម្នាក់រងរបួសនោះទេ។ ក្រោយពេលកើតហេតុប៉ូលិសឆែកឆេររកឃើញកាំភ្លើងដៃ Kalashnikov និងកំប៉ុងហ្គាសក្នុងរថយន្តនោះ។ ការវាយប្រហារកំណត់គោលដៅនៅប្រទេសបារាំងម្តងទៀត ហើយលោករដ្ឋមន្រ្តីអង្គភាពប្រឆាំងភេរវកម្ម Gérard Collomb ហៅហេតុការណ៍នេះថាការវាយប្រហារដែលមានគោលបំណង។ ប្រទេសបារាំងស្ថិតនៅក្រោមការគម្រាមកំហែងអំពើរភេរវកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ៕