ជម្លោះនៅស៊ីរី៖ រុស្ស៊ីគំរាមអាមេរិកបន្ទាប់កម្លាំងចម្រុះបាញ់ទម្លាក់យន្តហោះចម្បាំងស៊ីរី

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០១៧

ប្រទេសរុស្ស៊ីបានព្រមានកងកម្លាំចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធនៅប្រទេសស៊ីរីថា រុស្ស៊ីនឹងមើលការពារយន្តហោះចម្បាំងរបស់ខ្លួលដែលអាចជាគោលដៅបន្ទាប់ក្រោយពេលកម្លាំងចម្រុះសហរដ្ឋអាមេរិកបានបាញ់ទម្លាក់យន្តចម្បាំងស៊ីរីកាលពីថ្ងៃអាទិត្យ។ កងកម្លាំងចម្រុះអាមេរិកបានឲ្យដឹងថា ពួកគេបានបាញ់ទម្លាក់យន្ត Syrian Su-២២ ក្នុងការប្រឆាំងជាមួយក្រុមឧទ្ទាមក្នុងខេត្ត Raqqa។ ប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តជាមួយមេដឹកនាំរបស់រដ្ឋាភិបាលស៊ីរីបានអះអាងថាពួកគេនឹងបញ្ឈប់ទំនាក់ទំនងបើកចំហជាមួយ សហរដ្ឋអាមេរិកក្នុងគោលបំណងទប់ស្កាត់ឧប្បត្តិហេតុបែបនេះ។ White House បានឲ្យដឹងថាការបាញ់នេះជាសិទ្ធការពារខ្លួនក្នុងប្រទេសស៊ីរី។ អ្នកនាំពាក្យលោក Sean Spicer បានឲ្យដឹងថាវាមានសារៈសំខាន់ណាស់ដែលអាមេរិកត្រូវបន្តទំនាក់ទំនងយ៉ាងបើកចំហជាមួយប្រទេសរុស្ស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here