ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ២០១៧
អ្នកជំនាញលួចជ្រៀតចូលប្រព័ន្ធកុំព្យូទ័ររបស់រុស្ស៊ីបានកំណត់គោលដៅក្នុងការលួចជ្រៀតចូលប្រព័ន្ធបោះឆ្នោតរបស់អាមេរិកចំនួន២១រដ្ឋអំឡុងពេលមានយុទ្ធនាការបោះឆ្នោតកាលពីឆ្នាំមុន នេះបើយោងតាមប្រភពព័ត៌មានពីមន្រ្តីអាមេរិក។ លោកស្រី Jeanette Manfra នៅនាយកដ្ឋាន Homeland Security (DHS) បានបដិសេធមិនបង្ហាញឈ្មោះរដ្ឋអំឡុងពេលផ្តល់សក្ខីកម្មរបស់នាងនៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាដោយដកស្រង់កិច្ចព្រមព្រៀងសម្ងាត់។ ប៉ុន្តែលោកស្រីបន្ថែមថាពុំមានភ័សត្តតាងណាបញ្ជាក់ថាលទ្ធផលបោះឆ្នោតមានការផ្លាស់ប្តូរនៅពេលមានការលួចជ្រៀតចូលប្រព័ន្ធក្នុងពេលបោះឆ្នោតនោះទេ។ លោកស្រី Manfra អនុប្រធានសន្តិសុខអ៊ិនធើណេតបានចូលខ្លួនបង្ហាញសាក្សីភាពនៅថ្ងៃពុធមុនពេលគណកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភាធ្វើការស៊ើបអង្កេតលើការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតឆ្នាំ២០១៦។ លោកស្រីបានបន្ថែមទៀតថាក្រសួងសន្តិសុខសាធារណៈនៅតែមានទំនុកចិត្តលើប្រព័ន្ធបោះឆ្នោតអាមេរិកពីព្រោះពួកគេមានមូលដ្ឋានដែលមានទំនុកចិត្ត។ លោក Kremlin ក៏ធ្លាប់បានបដិសេធម្តងរួចមកហើយចំពោះការជាប់ពាក់ព័ន្ធក្នុងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធើណេតខណៈដែលលោក Trump បានច្រានចោលលើការចោទប្រកាន់ថាយុទ្ធនាការរបស់លោកឃុបឃិតជាមួយរុស្ស៊ីជាព័ត៌មានមិនពិត។ សមាជិកព្រឹទ្ធសភាសាធារណរដ្ឋលោក Marco Rubio ក៏បានសម្តែងការព្រួយបារម្ភផងដែរដោយលោកនិយាយថានៅពេលដែលការស៊ើបអង្កេតនៅតែមានដំណើរការបន្ត វាជារឿងសំខាន់ដែលជនជាតិអាមេរិកយល់ពីរបៀបដែលប្រព័ន្ធបោះឆ្នោតរបស់យើងធ្វើការ និងទំនាក់ទំនងគ្នាក្នុងពេលវេលាពិតប្រាកដ។ នៅសេតវិមានកាលពីថ្ងៃអង្គារ៍លោក Sean Spicer បានបដិសេធមិននិយាយថាលោក Trump ជឿជាក់ថារុស្ស៊ីបានជ្រៀតជ្រែកក្នុងការបោះឆ្នោតឆ្នាំ២០១៦ឬក៏អត់នោះទេ៕