ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ២០១៧
កងកម្លាំងសន្តិសុខប្រទេសកេនយ៉ាប្រយុទ្ធគ្នាជាមួយក្រុមសកម្មប្រយុទ្ធ Al-Shabab អស់រយៈពេល១០ម៉ោង។ ការប្រយុទ្ធគ្នាចុងក្រោយបានកើតឡើងក្នុង ព្រៃ Boni ដែលនៅជាប់ព្រំប្រទល់ប្រទេសសូម៉ាលី។ ការប្រយុទ្ធគ្នានេះកើតឡើងក្រោយពីពួកសកម្មប្រយុទ្ធ Al-Shabab ធ្វើការវាយប្រហារមួយកាលពីថ្ងៃព្រហស្បតិ៍នៅប៉ុស្តិ៍ប៉ូលិសជិតទីក្រុងឆ្នេរ Lamu។ ការប្រយុទ្ធគ្នានេះបណ្តាលឲ្យមន្រ្តីប៉ូលិស៣នាក់បាត់បង់ជិវិត និងម្នាក់ទៀតរងរបួសនេះបើយោងតាមប្រភពសេចក្តីថ្លែងការណ៍ចេញផ្សាយដោយប៉ូលិសប្រទេសកេនយ៉ា។ យោងតាមប្រភពព័ត៌មានពីការសែត Daily Nation បានឲ្យដឹងថាអ្នកវាយប្រហារមានចំនួនប្រមាណជា២០០នាក់មានជាប់ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ។ មន្រ្តីប៉ូលីសក្នុងតំបន់បានឲ្យដឹងថាមានអ្នកភូមិជាច្រើនអ្នកទៀតបាត់ខ្លួនក្រោយពីមានការប្រយុទ្ធគ្នា។ ករណីប្រយុទ្ធគ្នានេះក្រុម Al-Shabab បានចេញអះអាងថាពួកគេពិតជាវាយប្រហារមែន៕