កងទ័ពអាមេរិក និងវៀតណាមចាប់ផ្តើមសមយុទ្ធរួមគ្នានៅដែនសមុទ្រចិនខាងត្បូងខណៈដែលពួកគេមានភាពតានតឹងជាមួយប្រទេសចិន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ២០១៧

កងកម្លាំងជើងទឹកវៀតណាម និងអាមេរិកចាប់ផ្តើមយុទ្ធនាការហ្វឹកហាត់នាវាចម្បាំងលើកទី៨របស់ខ្លួននៅជិតឆ្នេរក្នុងខេត្ត Khanh Hoa ក្រោយពីនាវាអាមេរិកឆ្លងកាត់កោះជម្លោះនៅសមុទ្រចិនខាងត្បូង។ សមយុទ្ធយុទ្ធនាការហ្វឹកហាត់នាវាចម្បាំងបានចាប់ផ្តើមដំណើរការជាផ្លូវការកាលពីថ្ងៃពុធនៅពេលដែលនាវា USS Coronado និង USNS Salvor ចូលចតនៅកំពង់ផែអន្តរជាតិ Cam Ranh វិញ។ ក្នុងរយៈពេល៥ថ្ងៃក្រុមការងារអាមេរិក និងវៀតណាមបានហ្វឹកហាត់លើការបើកនាវា ការគ្រប់គ្រងនាវា ការជម្លៀសវេជ្ជសាស្ត្រ និងប្រើប្រាស់កូដដើម្បីទំនាក់ទំនងគ្នា ដោយមិនមានគម្រោងទុកមុននៅសមុទ្រ។ លើសពីនេះការផ្លាស់ប្តូរជំនាញនឹងផ្តោតសំខាន់លើការត្រួតពិនិត្យការខូចខាតរបស់នាវាការឆែកម៉ាស៊ីននាវា និងច្បាប់ប្រើប្រាស់នាវា។ យោងតាមប្រភពព័ត៌មាន press release បានឲ្យដឹងថាប្រទេសទាំង២គ្រោងនឹងបង្កើតការរិយាល័យទំនាក់ទំនង រៀបចំការប្រគំតន្ត្រី បង្កើតព្រឹត្តការណ៍ ពង្រឹងទំនាក់ទំនងសង្គម និងបង្កើតក្រុមបាលទាត់រួមគ្នា។ ក្នុងឆ្នាំ២០១៧នេះជាឆ្នាំខួបលើកទី២២ស្តីពីការចងសម្ព័ន្ធពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រទេសវៀតណាមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here