ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០១៧
យ៉ាងហោចណាស់មនុស្ស៤នាក់ត្រូវគេបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យក្រោយពេលមានការបាញ់ប្រហារនៅក្លឹបកម្សាន្តរាត្រី។ មានការបាញ់ប្រហារមួយកើតឡើងក្នុងក្លឹបកម្សាន្ត Oslo នៅទីក្រុង Norwegian។ ការបាញ់នេះបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៤នាក់រងរបួស និងត្រូវបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យ។ ប៉ូលិសបានឲ្យដឹងថាគេមិនទាន់ដឹងពីចំនួនអ្នករងគ្រោះពិតប្រាកដទាំងអស់នៅឡើយទេ។ ប៉ូលិសនៅ Oslo បានឲ្យដឹងថាប៉ូលិសបានចាប់ខ្លួនអ្នកបាញ់ និងឃុំខ្លួន។ ពុំមានជនសង្ស័យណាបន្ថែមផ្សេងទៀតទេ៕