ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០១៧
អ្នកទោសនៅពន្ធនាគារក្នុងប្រទេសហ្គូយ៉ាណាលួចដុតភ្លើងក្នុងបរិវេណអាគារ និងបើកការបាញ់ប្រហារជាមួយអាជ្ញាធរ។ ឧក្រិដ្ឋជនដែលមានទោសធ្ងន់ធ្ងរ៤នាក់រត់គេចខ្លួនក្នុងអំឡុងពេលនោះ។ ភាពវឹកវរនេះផ្ទុះឡើងនៅពន្ធនាគារ Camp Street ក្នុងរដ្ឋធានី Georgetown កាលពីថ្ងៃអាទិត្យបន្ទាប់ពីអ្នកទោសដុតអាគារ និងបាញ់ប្រហារមកលើអាជ្ញាធរ។ រដ្ឋមន្ត្រីសន្តិសុខសាធារណៈលោក Khemraj Ramjattan ឲ្យដឹងថាអ្នកទោសព្យាយាមដុតបំផ្លាញអាគារដើម្បីបង្វែរដានឆ្មាំសន្តិសុខ។ គួរបញ្ជាក់ផងដែរថាមានមន្ត្រីប៉ូលិសម្នាក់ស្លាប់ក្នុងការប្រយុទ្ធគ្នារវាងក្រុមអាជ្ញាធរ និងអ្នកទោស៕
