អតីតឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំទីក្រុងរីយ៉ាដ៖ អារ៉ាប៊ីសាអូឌិតផ្តល់មូលនិធិដល់ភេរវកេរនៅវិហារអ៊ីស្លាម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០១៧

អារ៉ាប៊ីសាអូឌិតផ្តល់មូលនិធិទៅដល់វិហារនៅទូរទាំងអឺរ៉ុបដើម្បីលើកទឹកចិត្តសកម្មភាពភេវរកម្មតាមមនោគមជ្រុលនិយមនេះបើយោងតាមប្រភពព័ត៌មានពីអតីតឯកអគ្គរាជទូតចក្រភពអង់គ្លេសទៅប្រទេសអារ៉ាប៊ីសាអូឌិត។ លោក Sir William Patey អះអាងនៅ Gulf State ដែលជាតំបន់ពាណិជ្ជកម្មធំបំផុត និងសន្តិសុខនៅមជ្ឈឹមបូព៌ាថាបើទោះបីជាពួកគេមិនបានផ្តល់មូលនិធិដោយផ្ទាល់ តែពួកគេនៅតែស្វែងរកស្ថាប័នសាសនាដែលមានមនុស្សជ្រុលនិយម ហើយផ្គង់ផ្គង់ឲ្យពួកគេក្លាយជាភេរវករ។ លោក Patey បានបន្ថែមទៀតថាបើទោះបីជាអារ៉ាប៊ីសាអូឌិតមិនបានផ្តល់មូលនិធិដល់ពួកភេរវជនដោយផ្ទាល់ក៏ដោយក៏មានបុគ្គលនៅក្នុងប្រទេសដែលប្រឆាំងនឹងរដ្ឋាភិបាលជាអ្នកផ្តល់ដែរ។ ការលើកឡើងរបស់អតីតឯកអគ្គរាជទូតទំនងជាធ្វើឱ្យមានភាពចម្រូងចម្រាស ខណៈដែលរដ្ឋាភិបាលបដិសេធមិនព្រមបោះពុម្ពរបាយការណ៍ស្តីអំពីការផ្តល់មូលនិធិពីបរទេសរបស់អង្គភាពជ្រុលនិយម និងបុគ្គលនៅក្នុងចក្រភពអង់គ្លេស។ លោកស្រី Amber Rudd លេខាធិការនៅ Home បាននិយាយថាការបង្ហាញរបាយការណ៍ពិតជាមានការពន្យាពេលខ្លាំង ខណៈដែលវានៅក្រោមការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រីលោក David Cameron ហើយរបាយកាណ៍នោះនឹងរក្សាទុកជាអចិន្ត្រៃយ៍ពីភ្នែកសាធារណជនក្នុងពេលមានការព្រួយបារម្ភផ្នែកសន្តិសុខជាតិ។ របាយការណ៍នេះបង្ហាញថាការផ្តល់មូលនិធិភាគច្រើនរបស់ពួកជ្រុលនិយមនៅចក្រភពអង់គ្លេសគឺបានមកពីម្ចាស់ជំនួយដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសដោយមានការបរិច្ចាគខ្លះពីបុគ្គល និងមានខ្លះមកពីបរទេស។ ការសម្រេចមិនបង្ហាញរបាយការណ៍នេះបង្កឱ្យមានការញុះញង់ និងការចោទប្រកាន់កាន់តែខ្លាំងឡើងចំពោះរដ្ឋាភិបាលដែលកំពុងពន្យារពេលបោះពុម្ពផ្សាយរបាយការណ៍ដែលបានរៀបចំឡើងរួចរាល់អស់រយៈពេល៦ខែកន្លងមកហើយ ក៏ប៉ុន្តែដើម្បីរក្សាទុកទំនាក់ទំនងការទូតជាមួយអារ៉ាប៊ីសាអូឌិតជាប្រទេសមួយដែលរំពឹងថានឹងមានឈ្មោះនៅក្នុងក្រដាស់អ្នកផ្តល់ហិរញ្ញវិត្ថុដល់ក្រុមជ្រុលនិយមនៅចក្រភពអង់គ្លេស។ មេដឹកនាំលទ្ធិប្រជាធិបតេយ្យលោក Tim Farron បានវាយប្រហារទៅលើការសម្រេចចិត្តរបស់រដ្ឋាភិបាលដែលមិនបង្ហាញព័ត៌មានលម្អិតនៃរបាយការណ៍ ហើយលោកថែមទាំងចោទប្រកាន់រដ្ឋាភិបាលថាបានដាក់ទំនាក់ទំនងការទូតរបស់ខ្លួនមានតម្លៃលើសតម្លៃចក្រភពអង់គ្លេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here