ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០១៧
បុរសម្នាក់ដែលបានបិទមុខហើយសម្រុកចូលទៅក្នុងពិធីជប់លៀងខួបកំណើតរបស់កុមារម្នាក់នៅក្នុងទីក្រុង Tizayuca សម្លាប់មនុស្ស១១នាក់។ ប៉ូលិសនិយាយថាពួកគេបានរកឃើញកុមារ៣នាក់នៅរស់រានមានជីវិត ប៉ុន្តែមនុស្សពេញវ័យ១១នាក់នៅក្នុងពិធីជប់លៀងស្លាប់នៅកន្លែងកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅក្នុងតង់មួយដែលរៀបចំឡើងដោយមនុស្សជាច្រើននៅខាងក្រៅផ្ទះរបស់ពួកគេ។ ថ្មីៗនេះនៅម៉ិចស៊ិចកូឃើញថាមានការកើនឡើងអំពើហិង្សាដែលទាក់ទងទៅនឹងជម្លោះរវាងក្រុមជួញដូរគ្រឿងញៀន។ តាមរបាយការណ៍បានឲ្យដឹងថានៅក្នុងខែឧសភាមានមនុស្សស្លាប់២,១៨៦នាក់ហើយប្រហែលជា៧០នាក់ស្លាប់ក្នុងមួយថ្ងៃ។ និន្នាការនាពេលថ្មីៗនេះឃើញថាមានការវាយប្រហារដោយបុរសដែលបានសម្លាប់ក្រុមគ្រួសារទាំងមូលរួមទាំងកុមារផងដែល៕