សហរដ្ឋអាមេរិកមិនអាចអះអាងបានទេថាមេដឹកនាំឧទ្ទាមបានស្លាប់ឬនៅ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០១៧

រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកបានឲ្យដឹងថាសហរដ្ឋអាមេរិកមិនទាន់អាចបញ្ជាក់បានទេថាមេដឹកនាំឧទ្ទាមស្លាប់ឬក៏នៅរស់។ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Jim Mattis និយាយកាលពីថ្ងៃសុក្រថាសហរដ្ឋអាមេរិកបញ្ជាក់ថាមេដឹកនាំឧទ្ទាម Abu Bakr al-Baghdadi ស្លាប់ទៅហើយនោះទេ។ លោក Mattis មានប្រសាសន៍ថាបើលោកដឹង លោកនឹងប្រាប់បណ្តាញសារព័ត៌មាន ប៉ុន្តែពេលនេះលោកមិនទាន់អាចអះអាងឬបដិសេធបានទេថាមេដឹកនាំឧទ្ទាមស្លាប់ឬក៏មិនទាន់។ ជាបណ្តោះអាសន្នយើងចាត់ទុកថាមេដឹកនាំរូបនោះនៅរស់រហូតទាល់តែមានអំណះអំណាងបញ្ជាក់បានថា Abu Bakr al-Baghdadi ពិតជាស្លាប់ពិតមែននេះបើយោងតាមប្រសាសន៍បន្ថែមរបស់លោក Jim Mattis៕

LEAVE A REPLY

Please enter your comment!
Please enter your name here