ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៧
សេចក្តីរាយការណ៍មួយរបស់មន្ត្រីប្រចាំអាហ្វហ្គានីស្ថានបានប្រាប់ BBC ឱ្យដឹងថាមានការធ្វើអត្តឃាតបន្ទុះគ្រាប់បែកក្នុងរថយន្តនៅរដ្ឋធានីអាហ្វហ្គានីស្ថាន ក្នុងទីក្រុង Kabul ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២៤នាក់។ យ៉ាងហោចណាស់មនុស្ស៤២នាក់ផ្សេងទៀតរងរបួស និងមានភាពភ័យខ្លាចថា ជនរងគ្រោះអាចនឹងកើនច្រើនជាងនេះទៀត។ ទន្លឹមនឹងនេះផងដែរមានការផ្ទុះនៅសង្កាត់សំខាន់មួយទៀតនៅភាគខាងលិចនៃស្រុក Shia ដែលមានការវាយប្រហារលើរថយន្តដឹកមន្ត្រីរដ្ឋាភិបាលរបស់ក្រសួងរ៉ែ។ សូមបញ្ជាក់ផងដែរ ក្រុមឧទ្ទាមតាលីបង់បាននិយាយថា “ការវាយប្រហារនេះជាស្នាដៃរបស់ពួកគេ”។ ទីក្រុង Kabul សង្កេតឃើញថាការវាយប្រហារជាច្រើនក្នុងឆ្នាំនេះគឺជាការបង្កដោយក្រុមឧទ្ទាមតាលីបង់ឬហៅថាក្រុមរដ្ឋអ៊ីស្លាម៕