អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានសម្លាប់មនុស្ស១៦នាក់ភាគច្រើនជាប៉ូលិស

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ២០១៧

ការបំផ្ទុះគ្រាប់បែកកើតឡើងនៅទីក្រុង Lahore នៅប៉ាគីស្ថានកាលពីថ្ងៃចន្ទ។ ក្រុមមន្ត្រីនិយាយថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានសម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់ដែលមនុស្សភាគច្រើនជាប៉ូលិសនៅក្នុងទីក្រុង Lahore។ ការបំផ្ទុះនេះបានបំផ្លាញពេលវេលានៃការរក្សាភាពស្ងប់ស្ងាត់នៅក្នុងទីក្រុងធំទី២របស់ប៉ាគីស្ថាន។ មន្រ្តីប៉ូលិសម្នាក់និយាយថាការផ្ទុះនេះបានសម្លាប់យ៉ាងរង្គាលនៅជិតឧទ្យានបច្ចេកវិទ្យា Lahore នៅកណ្តាលទីក្រុងដោយគោលដៅនៃការវាយប្រហារសំដៅទៅលើមន្រ្តីប៉ូលិសដែលគេដាក់ពង្រាយដើម្បីបណ្តេញអ្នកលក់តាមចិញ្ចើមផ្លូវក្នុងតំបន់នោះ។ ចំនួនអ្នកស្លាប់កើនឡើងដល់១៦នាក់ និងបណ្តាលឲ្យមនុស្ស២០នាក់រងរបួសនេះបើយោងតាមប្រភពព័ត៌មានពីលោក Jam Sajjad Hussain អ្នកនាំពាក្យរបស់សេវាកម្មសង្គ្រោះ១១២២។ លោក Haider Ashraf អនុប្រធានអធិការកិច្ចទូទៅនៃក្រុមប៉ូលិស Punjab និយាយថាការផ្ទុះនេះគឺជាការវាយប្រហារបំផ្ទុះអត្តឃាត ហើយប៉ូលិសគឺជាគោលដៅសំខាន់នៃការវាយប្រហារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here