El-Sisi ប្រកាសក្រុមប្រឹក្សាប្រឆាំងភេរវកម្ម

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ២០១៧

ប្រធានាធិបតីអេហ្ស៊ីបបានប្រកាសបង្កើតអង្គភាពថ្មីមួយដើម្បីប្រឆាំងនឹងអំពើភេរវកម្ម និងភាពជ្រុលនិយមដែលរួមបញ្ចូលមានទាំងមន្រ្តីជាន់ខ្ពស់ក្នុងប្រទេស។ អនុក្រឹត្យរបស់ប្រធានាធិបតី Abdel Fattah el-Sisi បានបង្ហាញថា ក្រុមប្រឹក្សាជាតិដើម្បីប្រឈមនឹងអំពើរភេរវកម្ម និងក្រុមជ្រុលនិយមមានសមាជិកជារដ្ឋមន្ត្រីរបស់រដ្ឋាភិបាលអេហ្ស៊ីបចំនួន១០នាក់។ អង្គភាពនេះនឹងដឹកនាំដោយក្រុម el-Sisi។ ក្រុមប្រឹក្សានេះមានភារកិច្ចបង្កើតយុទ្ធសាស្រ្តដើម្បីប្រឆាំងអំពើរភេរវកម្ម និងអ្នកមានភាពជ្រុលនិយម។ តួនាទីសំខាន់មួយទៀតគឺកិច្ចសម្របសម្រួលជាមួយស្ថាប័នសាសនារួមទាំងអាជ្ញាធរសន្តិសុខដើម្បីជាចំណែកក្នុងការលើកកម្ពស់សាសនា និងការសិក្សាស្នើសុំធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងអំពើភេរវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here