អារ៉ាប៊ីសាអូឌីត៖ ការវាយប្រហារនៅតំបន់ Shite សម្លាប់មន្រ្តីសន្តិសុខ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៧

អ្នកនាំពាក្យក្រសួងមហាផ្ទៃរបស់អារ៉ាប៊ីសាអូឌីតនិយាយថាការវាយប្រហារនៅក្នុងតំបន់ Shite បានសម្លាប់មន្ត្រីសន្តិសុខម្នាក់ និងមនុសុ្ស៦នាក់ទៀតរងរបួស។ ឧត្តមសេនីយ៍ឯក Mansour al-Turki និយាយនៅក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យថាការវាយប្រហារនេះបានកំណត់គោលដៅលើកម្លាំងសន្តិសុខល្បាតនៅពេលព្រឹកនៅសង្កាត់ al-Mosawara ក្នុងខេត្ត Qatif ដែលសម្បូរដោយប្រជាជនស៊ីអ៊ីត។ អំពើហិង្សារវាងក្រុមសកម្មប្រយុទ្ធស៊ីអ៊ីត និងកងកម្លាំងសន្តិសុខនៅក្នុងខេត្តនេះមានចំនួនកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះរួមជាមួយឧបទ្ទវហេតុជាច្រើនកើតឡើងដោយក្រុមសកម្មប្រយុទ្ធបាញ់គ្រាប់រ៉ូកែតវាយប្រហារលើប៉ូលិស និងមន្ត្រី។ ក្រុមរដ្ឋអ៊ីស្លាមក៏ធ្លាប់វាយប្រហារទៅលើស៊ីអ៊ីតនៅ Qatif ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here